Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) បងប្អូនអ្នកប្រកបរបរធាក់ស៊ីខ្លូចំនួន៣០០ន...

(Khmer) បងប្អូនអ្នកប្រកបរបរធាក់ស៊ីខ្លូចំនួន៣០០នាក់ ទទួលបាន ផ្លែមាន និងសម្ភារៈមួយចំនួន ពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ

Published Date: Thursday, August 26, 2021, 4:57 PM

(Khmer)

img268212 img268211

 

 

 

 

 

              អំណោយជាផ្លែមៀន មី ម៉ាស់ និងអាកុលឬជែល មួយចំនួនត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយាន្តកម្ពុជា បានចាត់អោយលោកម៉េត មាសភក្តី ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារ ប្រគល់ជូនបងប្អូនអ្នកធាក់សុីក្លូចំនួន៣០០នាក់ យកទៅហូបចុះ និងការពារខ្លួនពីការរីករាលដាលជំងឺកូវីដ-១៩ ខណៈជំងឺនេះបាននឹងកំពុងកើតមាននៅក្នុងរាជធានីភ្នំពេញនូវឡើយ។

ការផ្ដល់ជូននូវផ្លែមៀន និងសម្ភារៈមួយចំនួនពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺកូវីដ-១៩នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា បងប្អូនអ្នកធាក់សុីក្លូទាំង៣០០នាក់នេះ ក្នុងម្នាក់ៗ ទទួលបានផ្លែមៀន ចំនួន២គីឡូក្រាម មី ១កេស ម៉ាស់ចំនួន២ប្រអប់ និងអាកុលឬជែល២ដប ដើម្បីយកទៅប្រើប្រាស់ការពារខ្លួនពីជំងឺកូវីដ-១៩។

លោកបានបញ្ជាក់ផងដែរថា បងប្អូនអ្នកធាក់សុីក្លូទាំង ៣០០នាក់ តែងទទួលបានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា និងឯកឧត្តម ឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយាន្តកម្ពុជា និងជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ បងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់តែងទទួលបានការឧបត្ថម្ភពីមូលនិធិក្នុងមួយថ្ងៃទទួលបានទឹកប្រាក់ចំនួន ៧.០០០៛ ស្មើនឹង២១ម៉ឺនរៀលក្នុងមួយខែ។ បន្ថែមពីលើនេះ មូលនិធិក៏តែងតែបានជួយឧបត្ថម្ភ ជាម៉ាស់ អាកុល ជែល និងសម្ភារៈមួយចំនួនថែមទៀត ជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារទប់ស្កាត់ជំងឺកូវី-១៩ផងដែរ។ បន្ថែមពីនេះទៀតបងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ ក៏ទទួលបាន     ប័ណ្ណក្រីក្រ ប ស ស សម្រាប់ការព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានារបស់រដ្ឋ ដោយមិនអស់លុយផងដែរ។

លោក ម៉េត មាសភក្តី ក៏បានបញ្ជាក់ផងដែរថា ចំពោះថវិកាដែលត្រូវបើកជូនបងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់នេះគឺយើងបានរៀបចំ ដោយផ្ញើថវិកាទាំងនេះតាមប្រព័ន្ធផ្ញើរលុយវីង ដើម្បីបង្កភាពងាយស្រួលឲ្យពួកគាត់ក្នុងការបើកថវិកាទាំងនេះបានស្រួល ដោយក្នុង១០ថ្ងៃ ពួកគាត់ អាចបើកបាន១ដង៕

img268213 img268214 img268215 img2682110 img268218 img268219 img268216 img268217