Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ មានបំណងបង្កើតឱ្យម...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ មានបំណងបង្កើតឱ្យមានយន្តការរួមមួយ ដើម្បីរួមគ្នាអនុវត្តសេចក្តីណែនាំរួម ឈានទៅកាត់ផ្តាច់ឱ្យបានជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ

Published Date: Wednesday, May 26, 2021, 6:50 PM

(Khmer)

img260521d12 img260521d8

 

 

 

 

 

           អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យក្រសួងពាក់ព័ន្ធទាំងអស់ ជួយរែកពន្ធជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសនៅតាមរោងចក្រ សហគ្រាសនានានៅក្នុងរាជធានីភ្នំពេញ ខណៈដែលនៅតាមរោងចក្រ សហគ្រាសមួយចំនួនបាននឹងកំពុងរីករាលដាលជម្ងឺនេះមិនឈប់ឈរសោះ។

            ការស្នើបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយក្រសួងសុខាភិបាល ,ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមរោងចក្រកាត់ដេរដេរ នៅកម្ពុជា (GMAC) និងអាជ្ញាធរខណ្ឌមួយចំនួនដែលមានរោងចក្រឆ្លងជំងឺកូវីដ-១៩។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ការបើកឱ្យមានកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល ,ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នេះគឺក្នុងបំណងឱ្យក្រសួងពាក់ព័ន្ធទាំងអស់ចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងរោងចក្រ សហគ្រាសនានានៅក្នុងរាជធានីភ្នំពេញ។

            ឯកឧត្តមបញ្ជាក់ថា ៖ ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងរែកពុនខ្លាំងណាស់។ ដូច្នេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញចង់ឱ្យក្រសួងពាក់ព័ន្ធជួយរែកពុន តាម រយៈការបង្កើតអោយមានយន្តការរួមមួយ ដើម្បីយើងបានធ្វើការជាមួយគ្នាដោយការទទួលខុសត្រូវ ក្នុងការលុបបំបាត់ឬកាត់ផ្តាច់ឱ្យបានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

            ឯកឧត្តម ឃួង ស្រេង បន្តទៀតថា ៖ កន្លងមកនេះ ពេលដែលរាជធានីភ្នំពេញត្រូវបានបិទខ្ទប់ រោងចក្រ សហគ្រាស ក៏បានបិទផងដែរ។ ក្រោយមកនៅពេលដែលបើកឱ្យដំណើរការឡើងវិញ រោងចក្របានឱ្យកម្មករចូលធ្វើការងារវិញ១០០ភាគរយ ខុសពីសេចក្តីណែនាំដែលចុះហត្ថលេខារួមដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ដោយក្នុងសេចក្តីណែនាំពាក់ព័ន្ធនឹងការទប់ស្កាត់កូវីដ-១៩នេះ កម្មករតែ៥០ភាគរយប៉ុណ្ណោះ ដែលអាចចូលធ្វើការវិញបាន តាមរយៈការប្តូរវេនគ្នា។ តែមិនដូច្នោះទេ ខាងរោងចក្របានអនុញ្ញាតអោយកម្មករចូលធ្វើការវិញរហូត១០០ភាគរយ ដែលធ្វើឱ្យមានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលជាកង្វល់ដ៏ធំមួយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបញ្ជាក់ទៀតថា ៖ ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ បង្កើតឱ្យមានកិច្ចប្រជុំពិភាក្សានេះឡើង ក្នុងបំណងបង្កើតឱ្យមានយន្តការរួមមួយ ដើម្បីចេញសេចក្តីណែនាំរួម នាំគ្នាអនុវត្ត ឈានទៅកាត់ផ្តាច់ឱ្យបានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕

img260521d10 img260521d6 img260521d11 img260521d9 img260521d4 img260521d1 img260521d3 img260521d2