Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសក...

(Khmer) ខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន គ្រោងនឹងរៀបចំអោយមានព្រឹត្តិការណ៍ធំៗជាច្រើន

Published Date: Wednesday, April 26, 2023, 9:05 AM

(Khmer)

img254235 img254231

 

 

 

 

 

            ព្រឹត្តិការណ៍ធំៗ ដែលគ្រោងធ្វើឡើងក្នុងឱកាសគម្រប់ខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា ជប៉ុននេះ បានបង្ហាញឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយឯកឧត្ដម ហ៊ូមីអាគិ តាកាហាស្ស៊ី ( Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ។

            ឯកឧត្ដម ហ៊ូមីអាគិ តាកាហាស្ស៊ី ( Fumiaki TAKAHASHI) ក្នុងឱកាសនោះបានសុំការសហការជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ក្នុងការរៀបចំខួប៧០ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ហើយសម្រាប់ខួប៧០នេះ សមាគមន៍ជប៉ុន-កម្ពុជា ក៏ដូចជាស្ថានទូតជប៉ុនគ្រោងនឹងរៀបចំជាព្រឹត្តិការណ៍ ដ៏ធំមួយដោយមានទាំងការបាញ់កាំជ្រួច ការសម្ដែងសិល្បៈដែលបង្ហាញពីវប្បធម៌ អរិយធម៌របស់ប្រទេសជប៉ុន និងកម្មវិធីផ្សេងៗទៀត ដោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។

            ចំពោះការស្នើសុំសហការជុំវិញការបាញ់កាំជ្រួចក្នុងព្រឹត្តិការណ៍ ខួបទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំនេះ ឯកឧត្ដម ឃួង ស្រេង សូមឱ្យប្រធានសមាគមធ្វើទំនាក់ទំនងទៅក្រសួងការបរទេស ក៏ដូចជាក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដើម្បីសូមការអនុញ្ញាតសិន។ ក្រោយពីមានការឯកភាពពីរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការយ៉ាងពេញទំហឹង ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់ពិធីដ៏ធំនេះ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍បន្តថារដ្ឋបាលរាជធានីភ្នំពេញក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាគឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្នកវិនិយោគរបស់ជប៉ុន ក៏ដូចជាអ្នកទេសចរនិងប្រជាពលរដ្ឋជប៉ុន ដែលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជាដែលធ្វើឲ្យគាត់មានភាពកក់ក្តៅក្នុងចិត្ត។

            នៅក្នុងជំនួបពិភាក្សាការងារនេះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានស្នើសុំឲ្យប្រទេសជប៉ុន ពិនិត្យលទ្ធភាព ក្នុងការជួយផ្ដល់ជារថយន្តពន្លត់អគ្គីភ័យបន្ថែមទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ ពិសេសរថយន្តពន្លត់អគ្គីភ័យ សម្រាប់ពន្លត់អគ្គីភ័យនៅអគារខ្ពស់ ដោយសារថារាជធានីភ្នំពេញសព្វថ្ងៃនេះ មានអាគារខ្ពស់ៗកាន់តែច្រើន ដែលទាមទារឲ្យរដ្ឋបាលរាជធានីភ្នំពេញខិតខំបង្កាទប់ស្កាត់គ្រោះអគ្គីភ័យអោយបានល្អបន្ថែមទៀត ស្របទៅតាមការរីក  ចំរើនឥតឈប់ឈររបស់រាជធានីភ្នំពេញ។

            សូមបញ្ជាក់ថា ឯកឧត្ដម ហ៊ូមីអាគិ តាកាហាស្ស៊ី ធ្លាប់ជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០០៣ ដល់២០០៧ ។ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកប្រធានសមាគមកម្ពុជា-     ជប៉ុនរូបនេះ ធ្លាប់បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដែលក្នុងនោះ ឯកឧត្តម កូជី កាន់សាគិ ដែលបានចូលជួបជាមួយឯកឧត្ដមអភិបាលរាជធានី ក៏បានប្រគល់ដីមួយកន្លែង ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ សង្កាត់ចោមចៅទី២ រាជធានីភ្នំពេញ ដើម្បីស្ថាបនាជាសួនមិត្តភាពកម្ពុជា-ជប៉ុន។ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលដី អំពីក្រុម គ្រួសារម្ចាស់ដីក្រោមអធិបតីភាព ឯកឧត្តមអភិបាលរាជធានី។ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមអភិបាលរាជធានី បានបំពាក់មេដាយចំនួន០៣រូប ដែលបានបរិច្ចាគជូនរដ្ឋបាលរាជធានីភ្នំពេញ និងជូនលិខិតថ្លែងអំណរគុណដល់សប្បុរសជន។កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង បានឯកភាពដាក់ឈ្មោះសួនមិត្តភាពកម្ពុជា-ជប៉ុនថា KANZAKI KOJI MEMORIAL PARK ក្រោយពេលបានទទួលឈ្មោះនេះពីកូនប្រុសរបស់លោក តាមរយៈអ៊ីម៉ែល៕

img254238 img254239 img2542312 img2542313 img254237 img254236 img254231 img254232 img254233 img254234 img254235 img2542311