Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ទីក្រុងស៊ូម៉ាត្រាខាងលិច នៃប្រទេសឥណ្ឌូនេ...

(Khmer) ទីក្រុងស៊ូម៉ាត្រាខាងលិច នៃប្រទេសឥណ្ឌូនេស៊ី ចង់ចងសម្ព័ន្ធមេត្រីភាពជាមួយ រាជធានីភ្នំពេញ

Published Date: Wednesday, May 03, 2023, 9:32 AM

(Khmer)

img252310 img252320

 

 

 

 

 

           ទីក្រុងស៊ូម៉ាត្រាខាងលិច នៃប្រទេសឥណ្ឌូនេស៊ី ចង់ចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ ដើម្បីពង្រីក វិស័យអប់រំ សេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ឱ្យកាន់តែល្អថែមទៀត។

            ការបង្ហាញពីចេតនាបែបនេះ ខណៈដែល ឯកឧត្ដម ម៉ាយែលឌី អាន់ស្សារូឡា(Mahyeldi Ansarullha) អភិបាលខេត្តស៊ូម៉ាត្រាខាងលិច ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។

            ឯកឧត្ដម ម៉ាយែលឌី អាន់ស្សារូឡា បានមានប្រសាសន៍លើកឡើងថា ការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងទាំងពីរ ធ្វើអោយយើងអាចធ្វើការរួមគ្នា និងធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែល្អប្រសើរ ពិសេសទីក្រុងស៊ូម៉ាត្រាខាងលិច និងរាជធានីភ្នំពេញ ទាំងលើវិស័យអប់រំ សេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ជាដើម។

            ឯកឧត្ដមបានបញ្ជាក់ផងដែរថា នៅដើមខែសីហា ឆ្នាំ២០២៣ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅទីក្រុងស៊ូម៉ាត្រាខាងលិច។ នៅក្នុងឱកាសនោះយើងចង់រៀបចំឯកសាររដ្ឋបាល ដើម្បីចងសម្ព័ន្ធមេត្រីភាពជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញ តែម្ដង ដោយឯកឧត្តមនឹងអញ្ជើញអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចនៅពេលនោះដែរ។

            ឯកឧត្ដម ម៉ាយែលឌី អាន់ស្សារូឡា ក្នុងឱកាសនោះដែរ ក៏បានសំដែងនូវការអបអរសាទរចំពោះសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដែលសម្ដេចទទួលបាននូវគោរមងារកិត្តិយស“ពុទ្ធមាមកាភិបាល”ពីអង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្រ្ត” កាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។ ការទទួលគោរមងារកិត្តិយសនេះ គឺពិតជាស័ក្កសមណាស់ ដោយសម្ដេចមិនត្រឹមតែមានស្នាដៃក្នុងការស្វែងរកសន្តិភាពជូនកម្ពុជាប៉ុណ្ណោះទេ តែសម្តេច ហ៊ុន សែន នៅបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខដុមរមនាសាសនាថែមទៀត។ បន្ថែមពីនេះ ឯកឧត្ដម ម៉ាយែលឌី អាន់ស្សារូឡា ក៏បានថ្លែងនូវការកោតសរសើរ ចំពោះភាពរីកចម្រើន របស់រាជធានីភ្នំពេញផងដែរ ដោយមានទាំងអគារខ្ពស់ៗ ជាច្រើន ជាមួយនឹងទីផ្សារទំនើបៗផងដែរ។

            ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងឱកាសនោះ ក៏បានបញ្ជាក់ផងដែរថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គឺមានគោលបំណងចង់ចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងនានាទាំងអស់ នៅលើពិភពលោក។ កន្លងមកនេះយើងបានចងសម្ព័ន្ធមន្ត្រីភាពជាមួយជាទីក្រុងជាច្រើនរួចហើយ មានទាំងទីក្រុងប៉ារីស ទីក្រុងឡុងប៊ិច ទីក្រុងមួយចំនួននៅប្រទេសប្រទេសចិន ទីក្រុងបាងកក ហាណូយ ហូជីមីញជាដើម និងមានការិយាល័យ ទីក្រុងប្រើប្រាស់ភាសាបារាំងនៅរាជធានីភ្នំពេញ ថែមទៀតផង ។

            ពាក់ព័ន្ធនឹងការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងស៊ូម៉ាត្រាខាងលិច និងរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឯកភាពហើយ ពោលគឺនៅសល់តែទីក្រុងទាំងពីររៀបចំជាឯកសាររដ្ឋបាលដើម្បីចងសម្ព័ន្ធមេត្រីភាពគ្នាតែប៉ុណ្ណោះ។ នៅដើមខែសីហា ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ឱ្យអភិបាលរងទទួលបន្ទុកទៅទំនាក់ទំនងលើការងាររដ្ឋបាលនៃការចងសម្ព័ន្ធមេត្រីភាពជាមួយនឹងទីក្រុងស៊ូម៉ាត្រាខាងលិចនេះ៕

img25231 img25232 img25233 img25234 img25235 img25236 img25237 img252322 img25238 img25239 img252310 img252311 img252312 img252313 img252314 img252315 img252323 img252321 img252318 img252317 img252319 img252316