Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ បើកដំណើរការសាងសង់...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ បើកដំណើរការសាងសង់អគាររដ្ឋបាលបន្ថែម

Published Date: Wednesday, August 24, 2022, 3:00 PM

(Khmer)

img2482220 img2482219

 

 

 

 

 

             រដ្ឋបាលរាជធានីភ្នំពេញ បើកដំណើរការសាងសង់អគាររដ្ឋបាល ក្នុងបរិវេណសាលារាជធានីភ្នំពេញ ដើម្បីបម្រើតម្រូវការជាក់ស្តែងក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។

ពិធីក្នុងពាលីតាមបែបសាសនា ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង

ដំណើរការសាងសង់អគារនេះ ប្រព្រឹត្តទៅស្របតាមសេចក្តីត្រូវការផ្នែករដ្ឋបាលរាជធានីភ្នំពេញ និងបម្រើប្រជាពលរដ្ឋដែលមកសុំសេវា។ ពិធីក្រុងពាលីនេះធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី និងសេចក្តីសុខសេចក្តីចម្រើន តាមបែបសាសនា បើកការសាងសង់អគារនេះចាប់ពីពេលនេះតទៅ ក្នុងគម្រោងឱ្យរួចរាល់ រយៈពេលជាង៦ខែ ។

នេះគឺជាការគិតគូ និងយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង ក្នុងការរៀបចំឱ្យមន្រ្តីមានកន្លែងធ្វើការសមរម្យ ងាយស្រួលបម្រើសេវាជូនប្រជាពលរដ្ឋ  ជាពិសេសស្របពេលដែលរាជធានីភ្នំពេញ កំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មានការកើនឡើងជាលំដាប់ ក្នុងបរិបទនៃការរីកចម្រើន  និងសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

img2482226 img2482225 img2482223 img2482224 img2482222 img2482218 img248226 img248224 img248225 img248223 img2482214 img248228 img2482217 img2482216 img2482213 img248229 img2482212 img2482210 img2482215 img2482211 img2482235 img248221 img248227 img2482221 img2482238 img2482239 img2482233 img2482227 img2482232 img2482228 img2482229 img2482230 img2482231 img2482236 img2482237 img2482234