Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ...

(Khmer) ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែង ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ

Published Date: Monday, May 24, 2021, 2:13 PM

(Khmer)

img24052112 img2405217

 

 

 

 

 

             ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ ក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ពោលគឺធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ។

            ការថ្លែងការកោតសរសើរនេះរបស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ខណៈដែលឯកឧត្តមនាំយកស្បៀងអាហារជាច្រើនមុខជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍លើកឡើងថា  ដើម្បីសុខមាលភាពប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងណាស់ដោយមិនបានគិតថា ថ្ងៃឬយប់ឡើយ ធ្វើយ៉ាងណាទប់ស្កាត់អោយបាននូវការរីករាលដាលមេរោគកូវីដ-១៩ ។

            ឯកឧត្តមបញ្ជាក់ថា ស្ថានភាពកូវីដ-១៩ នៅភ្នំពេញមិនទាន់មានភាពល្អប្រសើរនូវឡើយទេ ព្រោះនៅមានតំបន់លឿងទុំនូវឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ យើងត្រូវតែបើកអោយការធ្វើចរាចរណ៍ឡើងវិញ ជាមួយនិងការជម្រុញអោយអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាល និងការអនុវត្ត៣កុំនិង៣ការពាររបស់សម្តេចតេជោ។

            ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងថាក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ដែលបានឧបត្ថម្ភ ៖ ១- ថវិកា ចំនួនៈ ១២១.៦៩៤.០០០រៀល,២- សាប៊ូ ចំនួនៈ ៣០០កញ្ចប់,៣- ទឹកត្រី និងទឹកស៊ីម៉ីច ចំនួនៈ ៦.០០០ដប ,៤- ទឹកបរិសុទ្ធហាយធិច ចំនួន ២០០កេស,     ៥- ពងមាន់ ចំនួនៈ ២.០០០គ្រាប់, ៦ – សាច់មាន់ចំនួន ១០០ក្បាល,៧- សាច់កែច្នៃចំនួន ១០០គីឡូក្រាម ,     ៨- សាច់ក្រក ចំនូនៈ ៥០កញ្ចប់,៩- មាន់អាំង ចំនួនៈ ៥០កញ្ចប់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩នេះ។

            ឯកឧត្តម បន្តថា ការផ្តល់នូវជំនួយទាំងអស់ខាងលើនេះ បានស្តែងឱ្យឃើញពីទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំផុតរបស់ឯកឧត្តមកិត្តិសេដ្ឋ បណ្ឌិត ដែលកន្លងមកតែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងបានតែងតែចូលរួមបរិច្ចាគនូវទ្រព្យធនផ្ទាល់ ខ្លួន ដោយឈរលើបុព្វហេតុជាតិ នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩៕

img2405213 img2405212 img24052114 img2405215 img2405211 img24052112 img2405217 img2405216 img2405214 img2405218 img24052113 img24052110 img2405219 img24052111 img24052117 img24052116 img24052118 img24052115