Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) មហាវិថីសំរោង ស្ថិតក្នុងសង្កាត់សំរោង ខណ្...

(Khmer) មហាវិថីសំរោង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដាក់អោយប្រើប្រាស់ជាផ្លូវការ

Published Date: Monday, August 21, 2023, 3:04 PM

(Khmer)

img2182342 img218236

 

 

 

 

          មហាវិថី សំរោង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលមានប្រវែងជាង៥គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រ ត្រូវបានបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការហើយ ដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋនៅភាគខាងជើងរាជធានីភ្នំពេញ ពិសេសសម្រួលចរាចរណ៍មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅតែម្តង។

            ពិធីសម្ពោធនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព ឯកឧត្ដម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។

            ឯកឧត្ដម  ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ មហាវិថី សំរោងនេះ នឹងក្លាយជាមុខមាត់ថ្មី ក៏ដូចជាសរសៃឈាមដ៏សំខាន់នៅភាគខាងជើងរាជធានីភ្នំពេញ  ដោយតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ផ្លូវក្រវាត់ក្រុងទី៣កាត់តាមបុរីភូមិសំរោង ដែលបានជួយសម្រួលដល់ចរាចរណ៍មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅ។ មហាវិថីនេះ មានប្រវែង៥,២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ មកកាន់ផ្លូវ១៣០ត្រង់ផ្លូវទំនប់កប់ស្រូវដែលជាផ្លូវក្រវាត់ក្រុងទី៣នឹងជួយសម្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាជននៅតំបន់ព្រែកព្នៅ ទៅកាន់គ្រប់បណ្តាខេត្តទាំងអស់ក្នុង  ព្រះរាជាណាចក្រកម្ពុជា ពិសេសភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុផងដែរ។

            ឯកឧត្ដម  ឃួង ស្រេង បានបន្តទៀតថា វិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការស្ថាបនាផ្លូវនេះឡើង ដើម្បីទុកអោយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់បានយូរអង្វែង ហើយផ្លូវនេះក៏ជាសសៃឈាមដ៏សំខាន់ដែលធ្វើអោយជីវភាពប្រជាពលរដ្ឋនៅភាគខាងជើងរាជធានីភ្នំពេញ មានភាពធូធា។ ឯកឧត្តមបន្តថា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាំអោយប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេស ដែលបានធ្វើអោយ អ្នកវិនិយោគទុននិងប្រជាពលរដ្ឋមានភាពរីករាយនិងជឿទុកចិត្ត ។ នេះជាកិច្ចសហប្រតិបត្តិការមួយយ៉ាងល្អរវាងវិស័យឯកជន និងរដ្ឋ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមអោយកាន់តែរីកចំរើនឡើង។

            គួរបញ្ជាក់ថា៖ មហាវិថី សំរោង បានចាប់ផ្តើមសាងសង់ឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ និងបានបញ្ចប់ការដ្ឋានកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ប្រវែងសរុប ៥.២០០ម៉ែត្រ ទទឹងផ្លូវ៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុងអាមេ ៣ស្រទាប់ កម្រាស់សរុប៨,២តឹក ដែលមាន គន្លងឡានម៉ូតូ ៩ម៉ែត្រ សួនកណ្ដាល ២ម៉ែត្រ ផ្លូវថ្មើរជើង ៥ម៉ែត្រ ។ ប្រព័ន្ឋលូ២ សម្រាប់រំដោះទឹកភ្លៀង និងទឹកកខ្វក់ ប្រវែង ២០.៤១២ម៉ែត្រ មុខកាត់លូរំដោះទឹកភ្លៀងទំហំ១ម៉ែត្រ មុខកាត់លូរំដោះទឹកកខ្វក់ទំហំ១ ម៉ែត្រ មានបង្គោលភ្លើងប្រភេទសូឡា អមជុំវិញផ្លូវ ចំនួន៣៧៧ដើម និងដាំដើមឈើសរុប អមសងខាងផ្លូវ និងនៅក្នុងសួនកណ្តាលផ្លូវ ចំនួន ១៣៦៤ដើម៕

img2182321 img2182320 img2182312 img2182319 img2182334 img2182337 img2182338 img2182339 img2182341 img2182340 img2182328 img2182327 img2182333 img2182329 img2182331 img2182330 img218237 img218239 img218235 img218234 img2182310 img2182318 img2182313 img2182314 img2182311 img2182315 img2182316 img2182317 img2182336 img2182335 img218238 img218231 img2182323 img2182322 img2182324 img2182325