Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្...

(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ទីរកសិកម្ម និងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ពិនិត្យ និងមើលថែដើមឈើឱ្យបានល្អ

Published Date: Thursday, July 21, 2022, 7:25 PM

(Khmer)

img217229 img217228

 

 

 

 

 

            អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ពិនិត្យមើលថែដើមឈើគ្រប់ប្រភេទដែលបានដាំរួចនៅក្នុងរាជធានីភ្នំពេញឱ្យបានល្អ ពិសេសត្រូវជួយបំផុសប្រជាពលរដ្ឋឱ្យពួកគាត់ចេះស្រលាញ់ និងមើលថែដើមឈើផង កុំសម្លាប់ដើមឈើ។

            ការជំរុញបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះក្នុងពិធីដាំដើមឈើអបអរសាទររុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២២ នៅបរិវណវត្តភ្នៀតសិម្ពលី ស្ថិតក្នុងភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖  នៅរាជធានីភ្នំពេញ ថ្វីត្បិតតែពុំមានផ្ទៃដីទំនេរ មានទំហំធំសម្រាប់ដាំឈើជាចម្ការក៏ពិតមែន តែពិធីនេះតែងត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដូចបណ្តាខេត្តនានាទូទាំងប្រទេសដែរ លើកលែងតែឆ្នាំ២០២០ និង២០២១ ដែលពិធីនេះត្រូវអាក់ខាន ដោយសារការឆ្លងរាលដាលជំងឺកូវីដ-១៩។ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការនានា រួមទាំងវិធានការ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ  រហូតធ្វើឱ្យប្រទេសកម្ពុជាបានរួចផុតពីវិបត្តិនៃជំងឺរាតត្បាតនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សកម្មភាពបណ្តុះកូនឈើ និងចែកចាយកូនឈើជូនសាធារណជន អង្គភាពសាធារណៈ សាលារៀន វត្តអារាម សម្រាប់យកទៅដាំ ត្រូវបានអនុវត្តជាធម្មតាស្របតាមរដូវកាលដាំដុះមិនមានការអាក់ខានឡើយ ដោយគ្រាន់តែមិនមានការជួបជុំគ្នាប្រារព្ធពិធីប៉ុណ្ណោះ។

            ឯកឧត្ដម  ឃួង ស្រេង បានបន្តទៀតថា នៅភ្នំពេញ យើងបានត្រៀមដើមឈើចំនួន២សែនដើម ដើម្បីដាំនៅឧទ្យាន។ សម្រាប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យមើលថែដើមឈើគ្រប់ប្រភេទដែលយើងបានដាំរួច ព្រោះមានមនុស្សខ្លះលួចសម្លាប់ដើមឈើរបស់យើង។ នេះជាបញ្ហាមួយដែលយើងត្រូវតែយកចិត្តទុកដាក់មើលថែដើមឈើឱ្យបានម៉ត់ចត់។

            លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ រុក្ខទិវាត្រូវប្រារឰធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង។ ការរៀបចំពិធីអបអរសាទរទិវាដាំដើមឈើជាប្រពៃណីជាតិឆ្នាំនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានកំណត់យកបរិវេណវត្តភ្នៀតសិម្ពលី ស្ថិតក្នុងភូមិស្វាយ សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ជាទីតាំងសម្រាប់ប្រារព្ធពិធី។ កាលពីថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០១៩កន្លងទៅ ពីធីដាំដើមឈើអបអរសាទរពិធីរុក្ខទិវា ០៩ កក្កដា ឆ្នាំ ២០១៩ ត្រូវបានធ្វើឡើងនៅវត្តនិគ្រោធវ័ន (ហៅវត្តគល់ទទឹង) តែសម្រាប់ពិធីឆ្នាំនេះ យើងដាំដើមឈើចម្រុះប្រភេទ (មានក្រញូង ធ្នង់ នាងនួន បេង គគីរ ឈើទាល គីនីន ច្រេស កកោះ សាគូរ៉ា ត្នោត ក្ងោក អំពិលបារាំង ឥន្ទនេល រាំងភ្នំ រាំងទឹក និងដើមពោធិ៍) សរុបចំនួន ១.០៧២ដើម។ លើសពីនេះ យើងបានដាំដើមឈើចំនួន ៣.១១៦ដើម ទៀត នៅតាមបណ្តាវត្តអារាម សាលារៀន និងដងផ្លូវសាធារណៈនានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានធ្វើការបណ្តុះកូនឈើជាច្រើនប្រភេទ ចំនួនប្រមាណ ៣០.០០០ដើមក្នុង១ឆ្នាំ សម្រាប់ទុកប្រគេនព្រះសង្ឃ និងចែកជូនប្រជាពលរដ្ឋយកទៅដាំ ដែលសម្រាប់ឆ្នាំ២០២២ ដោយគិតត្រឹមដំណាច់ខែមិថុនានេះ យើងមានកូនឈើទុកត្រៀមសម្រាប់ចែកជូនដល់សាលារៀន វត្តអារាម សាលាខណ្ឌ គ្រឹះស្ថានសាធារណៈ និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៤០.០០០ដើម៕

img217223 img217224 img217222 img217225 img217226 img2172216 img217227 img2172218 img217229 img2172225 img2172217 img2172211 img2172212 img2172220 img2172219 img2172215 img2172214 img2172231 img2172229 img2172223 img2172222 img2172226 img2172224 img2172228 img2172230 img2172236 img2172241 img2172232 img2172233 img2172234 img2172235 img2172240 img2172239 img2172238 img2172237 img2172248 img2172247 img2172246 img2172253 img2172254 img2172255 img2172256 img2172257 img2172252 img2172258 img2172249 img2172251 img2172250 img2172245 img2172259 img2172261 img2172244 img2172260img2172227