Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្ដម ដូមីនីក វិលលៀមស៍ ឯកអគ្គរាជទូតវិ...

(Khmer) ឯកឧត្ដម ដូមីនីក វិលលៀមស៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភព អង់គ្លេស កោតសរសើរយ៉ាងខ្លាំងចំពោះការគ្រប់គ្រងរាជធានីភ្នំពេញ

Published Date: Tuesday, March 21, 2023, 3:20 PM

(Khmer)

img213236 img2132314

 

 

 

 

 

          ការកោតសរសើរបែបនេះធ្វើឡើងខណៈ ឯកឧត្ដម ដូមីនីក វិលលៀមស៍ ជួបសម្តែងការគួរសមជាមួយ  ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្ដម ដូមីនីក វិលលៀមស៍ បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រង់រដ្ឋបាលបានយ៉ាងល្អ ជាមួយនឹងការរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរផងដែរ។ កត្តាទាំងនេះ បានទាក់ទាញអ្នកវិនិយោគទុនអង់គ្លេសមកធ្វើអាជីវកម្មរកស៊ីនៅស្រុកខ្មែរ និងទាក់ទាញភ្ញៀវទេសចរណ៍អង់គ្លេស មកដើរលេងកំសាន្តនៅស្រុកខ្មែរយ៉ាងច្រើនផងដែរ។

            បន្ថែមពីនេះ ឯកឧត្ដម ដូមីនីក វិលលៀមស៍ ក៏បានកោតសរសើរផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្ការនិងទប់ស្ងាត់ជំងឺ covid -19 បានយ៉ាងល្អប្រសើរ ជាមួយនឹងកិច្ចប្រជុំ អាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងនោះ បានធ្វើឱ្យប្រទេសកម្ពុជាមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិយ៉ាងខ្លាំង។

            ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសំដែងការគួសមនោះ ក៏បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចំរើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងការរីកចំរើននេះ ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាប្រឈមផងដែរ ដោយសារតែកំណើនប្រជាពលរដ្ឋចេះតែកើនឡើង។ រាជធានីភ្នំពេញបានប្រឈមនឹងបញ្ហា២ នោះគឺបញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាកកស្ទះសំរាម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដើម្បីដោះស្រាយជាបន្តបន្ទាប់។ ឯកឧត្ដមបន្តថា ក្រោយធ្វើការកែសម្រួលវិស័យដឹកជញ្ជូនសំរាមនេះ ឃើញថា មានភាពល្អប្រសើរជាងមុន។ ឯកឧត្តមជឿថាក្នុងរយៈពេល៤ទៅ ៥ឆ្នាំខាងមុខទៀត រាជធានីភ្នំពេញនឹងទុកដាក់សំរាមមានភាពល្អប្រសើរ មិនចាញ់បណ្ដាប្រទេសជឿនលឿនមួយចំនួនឡើយ។

            ឯកឧត្ដមបន្ថែមទៀតថា រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយបណ្ដាលទីក្រុងជាច្រើនរួចហើយ ដោយឡែកសម្រាប់ទីក្រុងនៃចក្រភពអង់គ្លេស រាជធានីភ្នំពេញមិនទាន់មានទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាពជាមួយនឹងគ្នានៅឡើយទេ។ ដូច្នេះ ឯកឧត្តមចង់ឱ្យរាជធានីភ្នំពេញ បានចងសម្ព័ន្ធរាត្រីភាពជាមួយនឹងទីក្រុងនៃចក្រភពអង់គ្លេសឱ្យដូចបណ្តាទីក្រុងផ្សេងៗទៀតដែលរាជធានីភ្នំពេញបានចងសម្ព័ន្ធភាពរួចហើយ។

            គួរបញ្ជាក់ថា៖ ប្រទេសកម្ពុជា និងចក្រភពអង់គ្លេស បានភ្ជាប់ទំនាក់ទំនងការទូតរជាមួយគ្នា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៥៣ តែត្រូវផ្ដាច់វិញនៅឆ្នាំ១៩៧៥ ដោយសាររបបខ្មែរក្រហម និងបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ១៩៩១៕

img2132310 img2132312 img2132311 img2132313 img213238 img213239 img213236 img213237 img213231 img213232 img213235 img2132315 img213234 img213233 img2132316 img2132317