Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ក្រុមប្រឹក្សាជាតំណាងប្រជាពលរដ្ឋទាំងមូល ...

(Khmer) ក្រុមប្រឹក្សាជាតំណាងប្រជាពលរដ្ឋទាំងមូល ដូច្នេះត្រូវបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយទេ

Published Date: Friday, June 14, 2024, 10:47 AM

(Khmer)

img21306245 img21306241

 

 

 

 

 

ក្រុមប្រឹក្សាជាតំណាងប្រជាពលរដ្ឋទាំងមូល ក្នុងនាមជាតំណាងប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ ដូច្នេះក្រុមប្រឹក្សាត្រូវដឹងពីតួនាទីរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ ទាំងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន ទាំងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន។

          នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ     ខណៈដែលឯកឧត្ដមអញ្ជើជាអធិបតីភាព ក្នុងពិធីប្រកាសអោយចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌចំការមន នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ នៅកោះពេជ្រ ខណ្ឌចំការមន។

          ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្រុមប្រឹក្សាអាណត្តិទី៣ គឺពិតជាបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ការសង្គ្រោះប្រជាពលរដ្ឋ ការការពារសន្តិសុខស ក្នុងការបោះឆ្នោតនានាកន្លងមកឲ្យដំណើរការទៅដោយរលូន។

          យើងត្រូវប្តេជ្ញាចិត្តរួមគ្នាអភិវឌ្ឍន៍ប្រទេស អោយសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

          បន្ថែមពីលើនេះ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន កម្លាំងមានសមត្ថកិច្ចរបស់មូលដ្ឋាន ត្រូវចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ថាតើមានអ្វីដែលខូចខាតដែលយើងត្រូវកែលំអរអោយមានសោភណ្ឌភាពឡើងវិញ ជាមួយនឹងការទប់ស្កាត់ក្មេងទំនើងកុំអោយកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

          ឯកឧត្តមបន្តទៀតថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែខុសភា ឆ្នាំ២០២៤ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ និងអនុវត្តកិច្ចការនានាត្រឹមត្រូវតាមច្បាប់ ធ្វើឱ្យដំណើរការរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូនប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ក្នុងនោះគណបក្សនយោបាយចំនួន ៥ គណបក្ស បានចូលរួមប្រកួតប្រជែង ដោយមានអង្គបោះឆ្នោត ចំនួន ៨៩៩នាក់ ចែកចេញជា ១៤ ការិយាល័យបោះឆ្នោត។ ជាលទ្ធផលសម្រាប់ក្រុមប្រឹក្សារាជធានីភ្នំពេញ គណបក្ស ប្រជាជនកម្ពុជា ទទួលបានអាសនៈ ២៥/២៧ អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានអាសនៈ ២/២៧ អាសនៈ។ ដោយឡែក ចំពោះក្រុមប្រឹក្សាខណ្ឌគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ ២៥៣/២៧០ អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានអាសនៈ ១៧/២៧០ អាសនៈ ក្នុងនោះតំណែងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងតំណែងប្រធានក្រុមប្រឹក្សាខណ្ឌទាំង ១៤ គឺបានទៅលើបេក្ខជនឈរឈ្មោះបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់។ ដោយឡែកសំរាប់ក្រុមប្រឹក្សាខណ្ឌចំការមនដែលប្រកាសអោយចូលកាន់តំណែងនៅពេលនេះ មានចំនួន១៩រូប ក្នុងនោះ លោក ព្រុំ សំខាន់ ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខណ្ឌចំការមន សំរាប់អាណត្តិទី៤នេះ៕

img21306242 img21306243 img21306246 img21306244 img213062429 img21306249 img213062428 img213062438 img213062427 img213062439 img213062410 img21306248 img21306247 img213062411 img213062442 img213062440 img213062441 img213062443 img213062444 img213062445 img213062412 img213062413 img213062414 img213062415 img213062416 img213062417 img213062418 img213062419 img213062420 img213062421 img213062422 img213062423 img213062424 img213062425 img213062430 img213062431 img213062432 img213062433 img213062434 img213062435 img213062436 img213062437 img213062446 img21306241