Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រាល់សំណើរ និងសំណូមពរ ដែលស្នើរមកថ្នាក់រា...

(Khmer) រាល់សំណើរ និងសំណូមពរ ដែលស្នើរមកថ្នាក់រាជធានី ត្រូវតែជាសំណើរ និងសំណូមពរ ដែលថ្នាក់ខណ្ឌ សង្កាត់បានប្រឹងប្រែងអនុវត្តអស់ពីសមត្ថិភាព

Published Date: Monday, October 21, 2024, 3:36 PM

(Khmer)

img2110242 img2110243

 

 

 

 

 

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំអោយអាជ្ញាធរខណ្ឌនិងសង្កាត់ទាំង១០៥ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញថា៖រាល់សំណើរនិងសំណូមពរ ដែលស្នើរមកថ្នាក់រាជធានី ត្រូវតែជាសំណើរនិងសំណូមពរ ដែលថ្នាក់ខណ្ឌ សង្កាត់បានប្រឹងប្រែងអនុវត្តអស់ពីសមត្ថិភាព គឹមិនមែនជាសំណើរនិងសំណូមពរ ដែលខ្លួនឯងមិនទាន់បានអនុវត្តនោះទេ កុំលើកឡើងជាសំណើរសំណូមពរ យករួចខ្លួន។

          ការណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ (២០២១ ដល់ ២០២៣) នៅរាជធានីភ្នំពេញ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

          ឯកឧត្តម ឃួង ស្រេង បានបន្តថា ៖ ថ្នាក់ដឹងនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ តែជាឳពុកម្តាយរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ត្រូវតែដឹងអោយបានគ្រប់ជ្រុងជ្រោយ ពីសុខទុក្ខនិងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ហើយនាំគ្នាដោះស្រាយជូនពួកគាត់ បើដោះស្រាយអស់ពីលទ្ធភាពឬគ្មានលទ្ធភាពដោះស្រាយត្រូវតែ សុំការអន្តរាគមន៍ពីរដ្ឋបាលរាជធានីភ្នំពេញ កុំស្នើសុំអន្តរាគមន៍ដោយខ្លួនឯងមិនបានអនុវត្តផងនោះទេ។

          ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺដើម្បីពិគ្រោះពិភាក្សារវាងរាជរដ្ឋាភិបាល ជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយសម្រាប់សម្រេចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

          ឯកឧត្ដមបានបន្តទៀតថា៖ ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើឡើងរៀងរាល់៣ឆ្នាំម្តង ដោយចាប់ផ្តើមពីឆ្នាំ២០២៤ ដែលមានការចូលរួមពីតំណាងស្ថាប័ននីតិប្បញ្ញតិ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងប្រធានស្ថាប័ននានានៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ និងតំណាងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថាប័នមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធនានា។

          ឯកឧត្ដមប្រធានបញ្ជាក់ថា៖ វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល៣ឆ្នាំ (២០២១ ដល់ ២០២៣) នៅរាជធានីភ្នំពេញ រៀបចំឡើងដើម្បីបូកសរុបវឌ្ឍនភាព ពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈម និងសំណើ សំណូមពរនានា ពីថ្នាក់សង្កាត់ទាំង១០៥ និងថ្នាក់ខណ្ឌទាំង១៤ ឈានទៅបូកសរុបរបាយការណ៍អំពីលទ្ធផល នៃវេទិកាថ្នាក់រាជធានី ដាក់ជូន គ.ជ.អ.ប ដើម្បីពិនិត្យពិភាក្សា និងដោះស្រាយបញ្ហានានា មុននឹងដាក់ស្នើបញ្ហាប្រឈមដែលនៅសេសសល់ ទៅក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការពិនិត្យ ពិភាក្សា និងដោះស្រាយរួម ។

          ឯកឧត្ដម ម៉ប់ សារិន បានបន្តទៀតថា៖ វេទិកានៅថ្នាក់រាជធានីភ្នំពេញ នឹងផ្តោតទៅលើខ្លឹមសារសំខាន់ៗ លើការដោះស្រាយនូវស្ថានភាព និងបញ្ហាប្រឈមនានាពាក់ព័ន្ធទៅនឹងការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនាពេលកន្លងមកដូចជា រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីការងាររបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់ មុខងារជាអាណត្តិ និងមុខងារដែលបានផ្ទេររបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់ ធនធានមនុស្សរបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់ ធនធានហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់។

          គួរបញ្ជាក់ថា៖ ក្នុងវេទិកានេះ ក៏មានបទអន្តរាគមន៍ របស់រដ្ឋបាលខណ្ឌ និងសង្កាត់ជាបន្តបន្ទាប់ផងដែរ ដោយលើកឡើងពីការអភិវឌ្ឍមូលដ្ឋាន,ការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់,ការផ្តល់សេវារដ្ឋបាល,ការដោះស្រាយវិវាទមូលដ្ឋាន,ការប្រើប្រាស់ថវិកាអភិវឌ្ឍន៍, ការផ្តល់សេវាតាមរយៈការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានៅច្រកចេញចូលតែមួយ,រចនាសម្ព័ន្ធគ្រប់គ្រង និងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខណ្ឌ និងការគ្រប់គ្រងចំណូល និងការអភិវឌ្ឍមូលដ្ឋានជាដើម៕

img2110244 img2110247 img2110249 img21102410 img2110248 img2110246 img21102414 img21102417 img21102415 img21102418 img21102411 img21102419 img21102412 img21102420 img21102413 img21102421 img21102422 img21102423 img21102424 img21102425 img21102426 img21102427 img21102428 img21102429 img21102430 img21102431 img21102432 img21102433 img21102435 img21102436 img21102437 img21102438 img21102439 img21102440 img21102441 img21102442 img21102443 img21102444 img21102445 img21102446