Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ក្រុមហ៊ុនឯកជនបន្តប្រគល់ម៉ាស និងអាកុលលាង...

(Khmer) ក្រុមហ៊ុនឯកជនបន្តប្រគល់ម៉ាស និងអាកុលលាងដៃជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩

Published Date: Friday, May 21, 2021, 11:43 AM

(Khmer)

img210521a5 img210521a1

 

 

 

 

 

            អំណោយជាសម្ភារៈមួយចំនួន ដែលមានដូចជាម៉ាសជាង២ម៉ឺនម៉ាស និងអាកុលលាងដៃរាប់រយដបត្រូវបានក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ ខេមបូឌា ឯ.ក នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាលក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។

            ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ  ក្រោមវត្តមាន លោកសេង វណ្ណៈ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

            លោក សេង វណ្ណៈ ក្នុងឱកាសនោះ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ ខេមបូឌា ឯ.ក ដែលបានឧបត្ថម្ភ ម៉ាសចំនួន ២៥.០០០ម៉ាស និងអាកុល លាងដៃចំនួន ៤០០ដប ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។

            តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញពីការគិតគូ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន នឹងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩៕

img210521a10 img210521a9 img210521a8 img210521a7 img210521a6 img210521a4 img210521a2 img210521a3