Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក អត់ស្បៀង...

(Khmer) ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក អត់ស្បៀងអាហារហូបចុក អាចទៅទាក់ទងទៅស្នាក់ការសង្កាត់ ខណ្ឌ គឺមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ

Published Date: Monday, May 23, 2022, 10:21 AM

(Khmer)

img2052226 img205229

 

 

 

 

 

             ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក អត់ស្បៀងអាហារហូបចុក អាចទៅទាក់ទងនៅទីស្នាក់ការសាខាកាកបាទក្រហម ឬទីស្នាក់ការ សង្កាត់ ខណ្ឌ នោះ ខាងសង្កាត់ ខណ្ឌនឹងផ្តល់ជូនបងប្អូន ពោលគឺមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។

            ការណែនាំបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ខណៈដែល ឯកឧត្ដម និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ចុះសំណេះសំណាល និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងអ្នករើសអេតចាយសរុបចំនួន ៥៦២នាក់ នៅក្នុងវត្តនាគ វ័ន្ត ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន និងសម្ដេចតេជោ ហ៊ុន សែន សម្ដេចទាំងទ្វេ តែងបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពោលគឺ នៅពេលដែលសម្ដេចតេជោ នៅតែដឹកនាំប្រទេសកម្ពុជា សម្ដេចមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។

            ឯកឧត្ដម ឃួង ស្រេង បានស្នើទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជួបបញ្ហាខ្វះខាតនៅក្នុងជីវភាពគ្រួសារខ្លាំង សូមបងប្អូនទំនាក់ទំនងទៅអនុសាខាកាកបាតក្រហម សង្កាត់ ខណ្ឌ ឬនៅតាមសាលាសង្កាត់ សាលាខណ្ឌក៏ដូចជានៅតាមបក្សសង្កាត់ បក្សខណ្ឌ ដែលនៅជិតបងប្អូនប្រជាពលរដ្ឋ នោះបងប្អូននឹងទទួលបានស្បៀងអាហារជាក់ជាមិនខាន។ សូមបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តមកលើអាជ្ញាធរដែនដី គឺមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយខ្វះស្បៀងអាហារនោះទេ។

            ឯកឧត្ដម ឃួង ស្រេង ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា អំណោយដែលត្រូវចែកជូនបងប្អូនប្រជាពលរដ្ឋទាំង៥៦២នាក់នេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ៣០ គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ ប្រេងឆា ត្រីខ និងថវិកា២ម៉ឺនរៀល៕

img2052230 img2052229 img2052232 img2052231 img2052210 img2052218 img2052212 img2052211 img2052214 img2052215 img2052216 img2052223 img2052222 img2052221 img2052220 img2052219 img2052233 img2052217 img205222 img205224 img205225 img205223 img205226 img205227