Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ទូតសហភាពអឺរ៉ុប ស្នើរដ្ឋបាលរាជធានីភ្នំពេ...

(Khmer) ទូតសហភាពអឺរ៉ុប ស្នើរដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីជិះកង់លក្ខណៈមិត្តភាព សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ

Published Date: Friday, October 20, 2023, 8:20 AM

(Khmer)

img2010237 img2010233

 

 

 

 

 

            សហភាពអឺរ៉ុប មានទំនាក់ទំនង សហប្រតិបត្តិការ ជាមួយកម្ពុជាជាយូរមកហើយ ទៅលើវិស័យកសិកម្ម, អប់រំនិងធុរកិច្ច ហើយសហភាសភាពអឺរ៉ុបនិងបន្តសហប្រតិបត្តិការនេះឲ្យកាន់តែល្អថែមទៀត។

            នេះជាការលើកឡើងរបស់ ​ឯកឧត្ដម​ អ៊ីហ្គោរ៍ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ ​ឯកឧត្ដម​ ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្ដម​ អ៊ីហ្គោរ៍ ទ្រីសម៉ាន់បានមានប្រសាសន៍លើកឡើងថា ឯកឧត្ដមធ្លាប់បានមករាជធានីភ្នំពេញចំនួន ៣លើកមកហើយ ។ រាជធានីភ្នំពេញពិតជាមានភាពស្រស់ស្អាត ហើយក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានរៀបកិច្ចប្រជុំកំពូលអាស៊ានបានយ៉ាងល្អប្រសើរថែមទៀត ។ សម្រាប់សភាសភាពអឺរ៉ុប យើងបានមានទំនាក់ទំនង សហប្រតិបត្តិការជាមួយនឹងប្រទេសកម្ពុជា ជាយូរមកហើយ ដោយផ្តោតលើវិស័យ វិស័យកសិកម្ម អប់រំនិងធុរកិច្ច ។

            ឯកឧត្ដម​បន្តថា ការជួប​ពិភាក្សា​ការងារ​ជាមួយ ​ឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខាងលើនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀតជាមួយរដ្ឋបាលរាជធានីភ្នំពេញ។ សហភាពអឺរ៉ុបតាមរយៈកិច្ចសហប្រតិបត្តិការកន្លងមកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ពិតជាទទួលបានផ្លែផ្កាជាច្រើន ដែលមានទាំងការបណ្ដុះបណ្ដាលមន្ត្រី នៅស្ទឹងមានជ័យ និងសម្រេចបានគម្រោងមួយចំនួនផងដែរ។

ឯកឧត្ដម​ក៏បានបញ្ជាក់ផងដែរថា សំរាប់រដ្ឋបាលរាជធានីភ្នំពេញ បើមានអ្វីត្រូវពឹងពាក់សភាពអឺរ៉ុបអោយជួយនោះ សហភាពអឺរ៉ុបនឹងជួយរាជធានីភ្នំពេញ។​ បន្ថែមពីនេះ ឯកឧត្ដម​ អ៊ីហ្គោរ៍ ទ្រីសម៉ាន់ ក៏បានសំណូមពរ ឱ្យ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីជិះកង់មួយ ហើយពិធីនេះអាចរៀបចំក្នុងរដូវប្រាំង។

            ឯកឧត្ដម​ ឃួង ស្រេង ក្នុងឱកាសនោះ បានមានប្រសាសន៍រៀបរាប់ពីភូមិសាស្ត្រនិងប្រវត្តិខ្លះៗរបស់រាជធានីភ្នំពេញ ដោយឯកឧត្ដមបញ្ជាក់ថា រាជធានីភ្នំពេញ បានឆ្លងកាត់នូវសង្គ្រាមយ៉ាងច្រើន ពិសេសនៅក្នុងរបបប៉ុលពត កម្ពុជាបានធ្លាក់ដល់ចំណុចសូន្យ។ តែក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ក្រៅពីរំដោះប្រទេសពីរបបប៉ុលពតហើយនោះ នូវបានដឹកនាំប្រទេសដ៏កំសត់មួយនេះ ឲ្យមានភាពរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ រាជធានីភ្នំពេញមានប្រជាពលរដ្ឋស្នាក់នៅនិងចេញចូលរកស៊ីប្រមាណជា៣លាននាក់ មានរថយន្តប្រមាណ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង២លាន២សែនគ្រឿង ដែលធ្វើអោយរាជធានីមួយនេះ ប្រឈមទៅនឹងការកកស្ទះបរាចរណ៍រាល់ថ្ងៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ ដោយបានកសាងស្ពានអាកាស និងស្ពានឆ្លងទន្លេជាដើម។ ជាទិសដៅខាងមុខ រដ្ឋបាលរាជធានីចង់បង្កើតឲ្យមានផ្លូវអាទិភាពមួយសម្រាប់រថយន្តក្រុង ដើម្បីឲ្យប្រជាពលរដ្ឋបែរមកប្រើប្រាស់សេវារថយន្តក្រុង ដែលវានឹងអាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍។

img2010232 img2010231 img2010239 img2010238 img20102312 img20102311 img20102310 img20102313 img2010234 img2010235 img2010236 img20102314