Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ កោតសរសើរចំព...

(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ កោតសរសើរចំពោះនគរបាលពន្លត់អគ្គីភ័យ ដែលបានចុះជួយអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យបានទាន់ពេលវេលា និងទទួលបានការសាទរពីប្រជាពលរដ្ឋ

Published Date: Monday, September 19, 2022, 1:36 PM

(Khmer)

 

img199224 img199221

 

 

 

 

 

             អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានសំដែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះនគរបាលពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារយ៉ាងល្អ រហូតទទួលបានការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ក្នុងការចុះជួយអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យបានទាន់ពេលវេលា។

            ការសម្ដែងនូវការកោតសរសើរនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ខណៈដែល ឯកឧត្តមអញ្ជើញសំណេះសំណាល និងផ្ដល់ជាអំណោយជូននគរបាលពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៤៥នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅការិយាល័យនគរបាល បង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងផងដែរថា កាលពីមុនសម្រាប់ប៉ូលីសអគ្គីភ័យ គឺតែងតែមានការលេចឮនូវព័ត៌មានមិនល្អមួយចំនួនពាក់ព័ន្ធនឹងការចុះអន្តរាគមន៍ នៃការពន្លត់អគ្គីភ័យ។ ប៉ុន្តែសម្រាប់ពេលនេះគឺកម្លាំងប៉ូលិសការិយាល័យបង្ការ និងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ ពិតជាទទួលបាននូវការកោតសរសើរពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ពោលគឺនៅពេលដែលមានអគ្គីភ័យកើតឡើង រថយន្ត ពន្លត់អគ្គីភ័យបានទៅដល់ទីតាំងកើតហេតុភ្លាមៗ និងបានជួយអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យបានទាន់ពេលវេលា។

            ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងយកចិត្តដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយសម្ដេចមិនត្រឹមតែបានរំដោះប្រទេសជាតិ ចេញពីរបបប៉ុលពតប៉ុណ្ណោះទេ តែបានអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនថែមទៀត។ ជាមួយគ្នានោះ ពាក់ព័ន្ធនឹងការរាតត្បាតនៃជំងឺ covid-19 សម្តេចបានស្វះស្វែងរកវ៉ាក់សាំងការពារជំងឺ covid-19 មកចាក់ជូនបងប្អូនប្រជាពលរដ្ឋបានគ្រប់គ្នា រហូតធ្វើឱ្យសេដ្ឋកិច្ចប្រទេសងើបឡើងវិញ។

            ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ចំពោះអំណោយដែលត្រូវប្រគល់ជូនមន្ត្រីនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៤៥នាក់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេសតូច ត្រីខ១យួរ  ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធ២កេស និងថវិកាចំនួន៤០ម៉ឺនរៀល។

            លោកឧត្ដមសេនីយ៍ត្រី ស៊ុប សុឃីម ស្នងការរង តំណាងឱ្យអង្គភាពនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ៖ ក្នុងរយៈពេល ០៩ខែ ឆ្នាំ២០២២នេះ នៅទូទាំងរាជធានីភ្នំពេញ មានករណីអគ្គិភ័យកើតឡើង ចំនួន៨៣លើក ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៩៩៨គ្រឿង ស្មើនឹងទឹក ៣.៨៣៣ម៉ែត្រគូប។ ក្នុងហេតុការណ៍នេះបណ្តាលឱ្យមនុស្សស្លាប់ ០១នាក់/ស្រី របួស២៤នាក់ ឆេះផ្ទះ១១៣ខ្នង សំណង់មិនរៀបរយ៨០ខ្នង ឆេះរថយន្ត ២៧គ្រឿង ម៉ូតូ ១៤គ្រឿង បន្ទប់ខារ៉ាអូខេ ៦បន្ទប់ ក្លឹបកំសាន្ត ០១ កន្លែង កន្លែងស្តុកហ្គាស ០១កន្លែង ឃ្លាំងជួសជុលរថយន្ត ០១កន្លែង និងសម្ភារៈប្រើប្រាស់មួយចំនួន។ កត្តាដែលបង្កឱ្យមានករណីអគ្គិភ័យនេះ ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី ៥៦លើក គ្រោះថ្នាក់ចរាចរណ៍ ០១លើក និងបញ្ហាផ្សេងៗ ២៦លើក ៕

img199225

img199222 img1992217 img1992215 img1992214 img1992216 img1992211 img1992210 img199229 img199226 img199223 img199228 img199227 img1992212 img1992213 img1992226 img199221 img1992225 img1992224 img1992223 img1992222img1992220img1992219