Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យម...

(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលប្រឡាយ ដើម្បីរិះរកវិធានការរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង

Published Date: Tuesday, July 19, 2022, 2:36 PM

(Khmer)

img1972220 img1972219

 

 

 

 

 

           អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានប្រើពេលជាង៣ម៉ោងដោយថ្មើជើងក្នុងការដឹកនាំមន្ត្រីជំនាញ ដូចជាអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលប្រឡាយទឹកនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីរិះរកវិធានការរំដោះការលិចលង់ភូមិឋានប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។

            ឯកឧត្ដម ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យ និងខណ្ឌទួលគោក ដោយចាប់ផ្តើមចេញពីចំណុចស្ថានីយបូមទឹកបឹងទំពុន ខណ្ឌមានជ័យ ដើរតាមមាត់ប្រឡាយរហូតមកដល់ប្រឡាយបឹងសាឡាង ផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយបញ្ចប់ នៅម៉ោងប្រមាណជាង១២ថ្ងៃត្រង់។

            ក្នុងការចុះពិនិត្យមើលប្រឡាយទឹកនេះដែរ ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារ ណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹក និងឧត្តុនិយមរាជធានីភ្នំពេញ សហការគ្នាធ្វើយ៉ាងណាស្ដារប្រឡាយបឹងទំពុន ប្រឡាយស្ទឹងមានជ័យ និងប្រឡាយបឹងសាឡាង ឱ្យបានលឿន ដើម្បីបង្ការ ក៏ដូចជាអាចរំដោះទឹកបាននារដូវវស្សានេះ ពិសេសនៅប្រមាណ៣ទៅ៤ថ្ងៃខាងមុខនេះ បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧត្តុនិយម នៅរាជធានីភ្នំពេញរបស់យើងនឹងអាចមានភ្លៀងធ្លាក់ខ្លាំង យើងត្រូវតែត្រៀមលក្ខណៈដើម្បីទប់ទល់កុំឱ្យលិចលង់ខ្លាំងដោយជំនន់ទឹកភ្លៀងនេះ។

            ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ បញ្ហាលិចលង់ភូមិឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាកង្វល់របស់អាជ្ញាធររាជធានី និងមន្ទីរពាក់ព័ន្ធ។ ដូច្នេះទាំងអាជ្ញាធរនិងមន្ទីរ  ជំនាញពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នារិះរកឱ្យអស់គ្រប់មធ្យោបាយធ្វើយ៉ាងណា នាំទឹកឱ្យទៅដល់ស្ថានីយបូមទឹក នោះការលិចលង់នឹងអាចដោះស្រាយបាន។ ចំពោះមុខនេះយើងត្រូវស្តារ កាយប្រឡាយទឹកហូរឱ្យបានលឿនមកស្ថានីយបឹងទំពុន និងមួយផ្នែកទៀតត្រូវស្តារ និងកាយប្រឡាយទឹកនេះ ឱ្យហូរទៅប្រឡាយបារាំង ដើម្បីឱ្យទឹកហូរលឿនទៅដល់ស្ថានីយបូមទឹកលូប្រាំ ។

            គួរបញ្ជាក់ថា នៅពេលនេះក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹក និងឧត្តុនិយមរាជធានីភ្នំពេញ បាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការកាយ ស្តារប្រឡាយបឹងទំពុន ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យទឹកហូរបានលឿន ដែលអាចរំដោះទឹកបាននៅរដូវវស្សានេះ៕

img197226 img197225 img197227 img197221 img197224 img197223 img197222 img1972211 img1972210 img1972212 img1972213 img197228 img1972214 img1972215 img1972216 img1972217 img1972218 img1972220 img1972222 img1972221 img1972223 img1972224 img1972225 img1972226 img1972227 img1972228 img1972229img1972240 img1972238 img1972230 img1972231 img1972239 img1972237 img1972236 img1972234 img1972235 img1972233 img1972241 img1972242 img1972243 img1972248 img1972247 img1972246 img1972245 img1972244