Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តម ឃួង ស្រេង ធ្វើបទបង្ហាញស្តីពីសមិ...

(Khmer) ឯកឧត្តម ឃួង ស្រេង ធ្វើបទបង្ហាញស្តីពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ នៅក្រសួងមហាផ្ទៃ។

Published Date: Monday, August 19, 2024, 4:42 PM

(Khmer)

img1804245 img18042431

 

 

 

 

 

ឯកឧត្តម ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមព្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញធ្វើបទបង្ហាញស្តីពីសមិទ្ធផលការងារដែលសំរេចបាន និងទិសដៅការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ នៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ចន្ទ័ដារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។

ឯកឧត្តម ឃួង ស្រេង បានបង្ហាញពីដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញ ដោយឆ្លងកាត់ច្រើនដំណាក់កាល និងការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតៈនា យករដ្ឋមន្ត្រី និងបន្តដឹកនាំអភិវឌ្ឍន៏ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើអោយរាជធានីភ្នំពេញមានការអភិវឌ្ឍន៏យ៉ាងលឿន នាសម័យតេជោសែន។

ឯកឧត្តមអភិបាលបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលរាជធានីភ្នំពេញទៅលើការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើការទប់ស្កាត់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីក្រុមជ្រុលនិយម  ដោយយកលេសពីតំបន់សហប្រតិបត្តិការអភិវឌ្ឍន៏កម្ពុជា ឡាវ វៀតណាម(CLV. DTA)។

ឯកឧត្ដមបន្ថែមថាក្នុងនោះរដ្ឋបាលរាជធានីបាននឹងកំពុងយកចិត្តទុកដាក់លើការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការគ្រប់គ្រងធនធានមនុស្ស ការ បណ្តុះបណ្តាលមន្ត្រីជំនាញក៏ដូចជាការកសាង កែលម្អរហេដ្ឋារចនាសម្ពន្ធ័មានប្រពន្ធ័លូ,ការកសាងផ្លូវថ្នលជាដើម។

ឆ្លើយតបទៅនឹងដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញយ៉ាងឆាប់រហ័សនេះដែរ ឯកឧត្តមសន្តិបណ្ឌិតម៉ៅ ចន្ទ័ដារា បានយល់ស្របនិងគាំទ្រពេញទំហឹងពីដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញនាពេលបច្ចុប្បន្នដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ជាង២លាននាក់មានជីវភាពកាន់តែល្អប្រសើរក្នុង សន្តិភាព និងឈានទៅសំរេចបានជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ មានប្រសាសន៏ក្រើនរំលឹកក្នុងការពង្រឹងយន្តការអនុវត្តន៏គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព,ការទប់ស្កាត់ក្មេងទំនើង បញ្ហាគ្រឿងញៀន,ការគោរពច្បាប់ចរាចរណ៏ ដោយប្រកាន់យកវិធានការអប់រំ ជាជាងការរងចាំតែការផាកពិន័យ។ បន្តយកចិត្តទុកដាក់តាមដានចំពោះក្រុមជនជ្រុលនិយមដែលប៉ុនប៉ងបំផ្លិចបំផ្លាញប្រទេសជាតិតាមការញ៉ុះញ៉ុងរបស់អ្នកនយោបាយនៅក្រៅស្រុក។ ទោះបីគោលបំណងធ្វើបាតុកម្មមិនបានសម្រេចកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ក្តី តែពួកគេនៅតែចិញ្ចឹមចិត្តបំផ្លាញក្តីសុខរបស់ប្រជាពលរដ្ឋ៕

img18042420 img1804244 img1804249 img1804248 img18042410 img18042411 img18042412 img18042413 img1804247 img18042415 img1804246 img18042414 img18042416 img18042417 img18042418 img18042419 img18042421 img18042422 img18042423 img18042424 img18042425 img18042426 img18042427 img18042428 img18042429 img18042430 img1804242 img1804243