Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) មួយសប្តាហ៍ទៀតនេះ បំរាមគោចរណ៍នៅបន្តជាមួយ...

(Khmer) មួយសប្តាហ៍ទៀតនេះ បំរាមគោចរណ៍នៅបន្តជាមួយការផាកពិន័យមិនលើងលែង ហើយផ្សារទាំង២៥នៅតែបន្តបិទ អ្នករត់ចេញពីទីតាំងលឿងទុំ មានទោសទណ្ឌ

Published Date: Thursday, May 20, 2021, 12:07 PM

(Khmer)

img1905214 img1905212

 

 

 

 

 

            រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការធ្ងន់ជាងមុន ក្នុងរយៈពេល១សប្តាហ៍ទៀតនេះ ពោលគឺមិនលើកលែង ចំពោះអ្នកដែលល្មើសនឹងបំរាមគោចរណ៍ និងអ្នកដែលលួចចេញពីតំបន់លឿងទុំ ដែលអាជ្ញាធរបានបិទខ្ទប់ឡើយ ដោយអ្នករត់ចេញត្រូវឃាត់ខ្លួន ផាកពិន័យ និងទទួលទោសទណ្ឌថែមទៀត។

            នេះបើតាមការលើកឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ Video conference ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖ កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សារកចំណុចល្អនិងចំណុចខ្វះខាត យកមកអនុវត្តបន្ត ក្នុងការអនុវត្តការងារបន្តនៃការបិទខ្ទប់តំបន់លឿងទុំ តាមខ្នងផ្ទះ តាមអគារឬនៅតាមខុនដូរ ចាប់ពីថ្ងៃ២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីផ្តាច់ឬសគល់ជម្ងឺកូវីដ-១៩។

            ឯកឧត្តម ឃួង ស្រេង បានលើកឡើងទៀតថា ៖ ១សប្តាហ័ទៀត (ថ្ងៃ២០ ដល់២៧ឧសភា)ដែលយើងត្រូវអនុវត្តនេះ ជាទឹកចុងក្រោយហើយ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចត្រូវតែម៉ឹងម៉ាត់ បើយើងគ្រប់គ្រងមិនបាន វានឹងវិលមករកចំណុចដើមវិញ នោះគឺចប់ហើយ។ ចំពោះវិធានការបន្ត គឺត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះបំរាមគោចរណ៍ ត្រូវឃាត់យានយន្ត ដែលធ្វើចរាចរណ៍ល្មើស ចាប់ពី៨យប់ដល់ម៉ោង៥ភ្លឺ ទាំងអស់មករក្សាទុក និងធ្វើការផាកពិន័យ ដោយមិនមានការអប់រំទៀតទេ។

            ឯកឧត្តមបញ្ជាក់ថា ៖ ការផាកពិន័យនេះ រដ្ឋបាលរាជធានីភ្នំពេញគ្មានចេតនាណាមួយ ចង់បានលុយពីការផាកនោះទេ រដ្ឋបាលរាជធានីភ្នំពេញ មានបំណងតែមួយគត់ គឺចង់ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងក្រសួងសុខាភិបាល ដើម្បីយើងអាចផ្តាច់បានជំងឺកូវិដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ។

            ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ៖ តើយើងអាចបើកផ្សាររដ្ឋទាំង២៥ឡើងវិញម្តេចនឹងកើតទៅ បើបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួនមិនបានអនុវត្តឱ្យបានខ្ជាប់ខ្ជួន ទៅតាមការណែនាំរបស់អាជ្ញាធរ និងក្រសួងសុខាភិបាលផងហ្នឹង។ ដូច្នេះយើងគ្មានមធ្យោបាយដើម្បីនឹងបើកផ្សាររដ្ឋទាំង២៥នេះ ឱ្យដំណើរការឡើងវិញនោះទេ ក្នុង១សប្តាហ៍ទៀតនេះ។

            ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរ និងកម្លាំងទាំងអស់ បន្តការផ្សព្វផ្សាយពីវិធានការ ការពាររបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្ត៣កុំ និង៣ការពារ ត្រូវតែបន្តអនុវត្តអោយបានម៉ឺងម៉ាត់បំផុត ព្រោះថា បើយើងភ្លេចខ្លួនតែបន្តិចវានឹងមានបញ្ហា៕

img19052111 img1905211 img19052110 img1905218 img1905219 img1905216 img1905214 img19052112 img1905213 img1905215