Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំព្រឹត្តិការណ៍ បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ ” រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន “

Published Date: Friday, April 19, 2024, 5:20 PM

(Khmer)

img1904247 img19042428

 

 

 

 

 

          ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទរួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក នឹងមានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់ ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗរបស់ជាតិចូលរួមទស្សនាផងដែរ។

          នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំមួយជាមួយកងកម្លាំងប្រដាប់អាវុធ និងក្រសួងពាក់ព័ន្ធមួយចំនួន ដើម្បីធ្វើយ៉ាងណាអោយព្រឹត្តិការណ៍បាល់ទាត់ខាងលើនេះដំណើរការទៅដោយរលូននិងទទួលបានជោគជ័យទាំងការរៀបចំសណ្តាប់ធ្នាប់ និងការរក្សាសន្តិសុខ សុវត្ថិភាព ជាដើម។

          ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍អោយដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សារៀបចំផែនការ សំដៅធ្វើយ៉ាងណាអោយព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ខាងលើនេះដំណើរទៅដោយរលូន និងជោគជ័យ។ ឯកឧត្ដមបញ្ជាក់ថា បើតាមគម្រោងព្រឹត្តិការណ៍នេះនិងមានកម្មករ កម្មការនី យុវជន និស្សិតរាប់ម៉ឺននាក់ចូលទស្សនា ជាមួយនិងមន្ត្រីរាជការ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផងដែរ ដែលកិច្ចការងារនេះទៀមទារឱ្យអាជ្ញាធររបស់យើង ត្រូវយកចិត្តទុកដាក់អោយបានម៉ឺងម៉ាត់ទាំងការរៀបចំ  សន្តិសុខ សណ្តាប់ធ្នាប់ និងចំណតជាដើម។

          ឯកឧត្តមបានបន្តទៀតថា គោលបំណងបង្កើតព្រឹត្តិការណ៍បាល់ទាត់នេះឡើងគឺដើម្បីរឹតចំណងមិត្តភាពរវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សាលារាជធានីភ្នំពេញ និងក្រុមបាល់ទាត់កំពូលតារាកម្ពុជា (ខេមបូឌាហ្វូតបលសូពើស្តារ) ក្នុងការអប់រំផ្សព្វផ្សាយប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗទៀតដែលខុសច្បាប់ សីលធម៌ សង្គម។ ម្យ៉ាងទៀតដើម្បីជំរុញការអនុវត្ត និងផ្សព្វផ្សាយអំពីបទបញ្ជា ០១បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់សុខភាពតាមរយៈព្រឹត្តិការណ៍ និងប្រមូលមូលនិធិសប្បុរសធម៌ជួយដល់ មជ្ឈមណ្ឌលជាតិប្រឆាំងគ្រឿងញៀន និងមន្ទីពេទ្យគន្ធបុប្ផា។ ក្នុងសេចក្តីផ្តើមគោលគំនិតនៃគម្រោងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព និងសង្គម ក្រោមមូលបទ “រួមគ្នា ដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន”៕

img1904241 img1904244 img1904243 img1904242 img1904247 img19042414 img1904245 img19042410 img19042411 img19042412 img19042413 img19042420 img19042419 img19042418 img19042421 img1904246 img1904249 img19042417 img19042416 img19042415 img19042422 img19042423 img19042430 img19042429 img19042427 img19042426 img19042425 img19042424