Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ស្នើសុំឱ្យប...

(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ស្នើសុំឱ្យបារាំងជួយកសាងស្ថានីយ ទឹកកខ្វក់មួយកន្លែងទៀត នៅខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ

Published Date: Friday, May 20, 2022, 10:14 AM

(Khmer)

img185223 img185222

 

 

 

 

 

           អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានស្នើសុំឱ្យបារាំងជួយកសាងស្ថានីយ ទឹកកខ្វក់មួយកន្លែងទៀតនៅខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ  ដើម្បីឱ្យបរិស្ថានទឹកល្អប្រសើរ មុននឹងហូរចូលទៅដងទន្លេសាប។

            ការស្នើសុំបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើង ក្នុងឱកាសដែលឯកឧត្តមបានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ  ឯកឧត្ដម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អង្គការ jica របស់ជប៉ុន បានជួយកម្ពុជាជាច្រើនពិសេសនៅរាជធានីភ្នំពេញ ដោយបានកសាងស្ថានីយទឹកកខ្វក់ជាច្រើនកន្លែងនៅរាជធានីភ្នំពេញ។

ដោយឡែកនៅខាងជើងភាគខាងលិចរាជធានីភ្នំពេញ មិនទាន់មានស្ថានីយទឹកកខ្វក់នៅឡើយទេ។ ដូច្នេះឯកឧត្តមស្នើសុំឱ្យបារាំងជួយរាជធានីភ្នំពេញក្នុងការកសាងស្ថានីយ៍ទឹកកខ្វក់មួយកន្លែងនេះ ដើម្បីទុកឱ្យអ្នកជំនាន់ក្រោយបានប្រើប្រាស់។ ទោះបីជួយជាកម្ចី ឬក៏ជាជំនួយឥតសំណងក្តី។

            បន្ថែមពីលើនេះផងដែរ ឯកឧត្ដម  ឃួង ស្រេង ក៏បានស្នើឱ្យភាគីបារាំងជួយដោះស្រាយទៅលើបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញផងដែរ ដោយសារតែរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។

            ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា   រដ្ឋបាលរាជធានីភ្នំពេញ និងជួយការពារសន្តិសុខ សណ្ដាប់ធ្នាប់គ្រប់បែបយ៉ាង ហើយបើស្ថានទូតត្រូវការឱ្យរដ្ឋបាលរាជធានីភ្នំពេញជួយ រដ្ឋបាលរាជធានីភ្នំពេញនឹងជួយសម្រួលគ្រប់ការងារដែលស្ថានទូតបារាំងត្រូវការផងដែរ។

            ឯកឧត្ដម ឃួង ស្រេង នៅក្នុងឱកាសនោះក៏បានលើកឡើងពីស្ថានភាពរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយឯកឧត្តមបញ្ជាក់ថា ប្រទេសកម្ពុជា បានឆ្លងកាត់របបប៉ុលពត ហើយក្រោយឆ្នាំ១៩៧៩ ប្រទេសជាតិស្ថិតនៅចំណុចសូន្យ តែក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសដ៏កំសត់មួយនេះ មានការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

            ឯកឧត្ដម ហ្សាក់ ប៉ឺឡេ ក្នុងឱកាសនោះ ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍន៍ រីកចំរើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានសំណង់ អាគារខ្ពស់ៗ ជាមួយផ្លូវខ្វាត់ខ្វែង ខុសពីឆ្នាំ១៩៩៥ ដាច់ស្រឡះតែម្តង។

            ឯកឧត្ដមបន្តថា ប្រទេសកម្ពុជា គឺពិតជាមានការមមាញឹកខ្លាំង ចំពោះការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ដោយសារតែជិតដល់ថ្ងៃបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី ០៥ ខែមិថុនា ខាងមុខនេះ ។ ចំណែកប្រទេសបារាំងក៏ត្រូវបោះឆ្នោតនៅថ្ងៃទី ០៥ ខែមិថុនា ខាងមុខនេះដែរ។ ដូច្នេះ ឯកឧត្ដម ស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញជួយការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ប្រជាពលរដ្ឋរបស់បារាំងនៅភ្នំពេញ ដែលត្រូវបោះឆ្នោតផង។

            ឯកឧត្ដម ហ្សាក់ ប៉ឺឡេ ក៏បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការអភិរក្សនូវបេតិកភណ្ឌចាស់ៗ ដែលនៅសេសសល់ ព្រោះវាជាការទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ឱ្យមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញ។ បន្ថែមទៀតនោះឯកឧត្ដម បានលើកឡើងពីគម្រោងសិក្សាកសាងនៅរទេះភ្លើងល្បឿនលឿន នៅភ្នំពេញផងដែរ ក្រោយពីសិក្សារួច រយៈពេល១០ ឆ្នាំហើយ៕

img1852217 img1852218 img1852216 img1852215 img185226 img185224 img1852212 img1852210 img185228 img1852214 img1852213 img185227 img185229 img1852211