Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ជិត១ខែនេះ រដ្ឋបាលរាជធានីភ្នំពេញ ចែកស្បៀ...

(Khmer) ជិត១ខែនេះ រដ្ឋបាលរាជធានីភ្នំពេញ ចែកស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានជាង៤២ម៉ឺនគ្រួសារ

Published Date: Tuesday, May 18, 2021, 12:54 PM

(Khmer)

img1805212 img1805211

 

 

 

 

 

             ក្នុងរយៈពេលជិត១ខែនេះ ពោលគឺចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ  រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងទ័ព បានដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានជាង៤២ម៉ឺនគ្រួសារហើយ។

សម្រាប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តចែកស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានចំនួន ១៦.៩០០គ្រួសារ បន្ថែមទៀត ហើយក្នុងចំនួននេះ បានចែកជូនទៅប្រជាពលរដ្ឋរស់នៅខណ្ឌមានជ័យចំនូន ៣.០០០គ្រួសារ ខណ្ឌដង្កោចំនួន ៥០០គ្រួសារ ខណ្ឌសែនសុខ ចំនួន ១.០០០គ្រួសា ខណ្ឌព្រែកព្នៅ ចំនួន ៨០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន៥.០០០គ្រួសារ ខណ្ឌដូនពេញ ចំនួន ២០០គ្រួសារ ខណ្ឌ៧មករា ចំនួន ៣០០គ្រួសារ ខណ្ឌទួលគោក ចំនួន១.០០០គ្រួសារ ខណ្ឌបឹងកេងកង ចំនួន ៥០០គ្រួសារ ខណ្ឌច្បារអំពៅ ចំនួន ១.៦០០គ្រួសារ និងខណ្ឌកំបូល ចំនួន ៣.០០០គ្រួសារ ។

ចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃ១៧ ខែឧសភានេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូនស្បៀងអាហារ ពីសាលារាជធានីភ្នំពេញ ទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ បានចំនួន ៤២៧.៧៥២គ្រួសារ
ហើយ ។

គួរបញ្ជាក់ថា ៖អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៏ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារ ពីសាលារាជធានីភ្នំពេញ ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកដល់ប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕

img1805214 img1805213 img18052110 img1805219 img1805218 img1805216 img1805215 img1805217