Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ ទទួលជំនួយសង្គ្រោះ...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ ទទួលជំនួយសង្គ្រោះបន្ទាន់ ជាសាច់ប្រាក់ និងស្បៀង ពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ នូវទឹកប្រាក់ចំនួន ៨០ម៉ឺនដុល្លារ

Published Date: Friday, June 18, 2021, 11:20 AM

(Khmer)

img1706215 img1706214

 

 

 

 

 

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ នៅក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋក្រីក្រ ប៉ះពាល់ដោយជម្ងឺកូវីដ-១៩ ប្រមាណ១០ម៉ឺនគ្រួសារ ដែលទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋ​ភិបាល ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ខណៈដែរប្រទេសកម្ពុជាបាននឹងកំពុងប្រឈមនឹងការរីករាលដាលជំងឺ-១៩នេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋក្រីក្រដែលទទួលបានថវិកាជំនួយគាំពារសង្គមពីរាជរដ្ឋាភិបាលហើយ គឺមិនត្រូវបានទទួលប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩នេះទៀតទេ។

            ការបញ្ជាក់បែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើឡើង នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ខណៈដែលឯកឧត្តមអញ្ជើញទទួលជំនួយ​សង្គ្រោះបន្ទាន់ជាសាច់ប្រាក់ និងស្បៀង ពីទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ នូវទឹកប្រាក់ចំនួន ៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងការប៉ះពាល់ដោយជំងឺកូវិត-១៩នៅរាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង  ក្នុងឱកាសនោះដែរ ក៏បានមានប្រសាសន៍បន្តទៀតថា ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ ដែលបានផ្តល់ទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩។

            តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា បាននឹងកំពុងជូបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-i9)។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕

img1706217 img1706216 img1706213 img1706212 img1706219 img1706218 img1706214 img1706211