Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) សម្ពោធកំណាត់ផ្លូវលេខ១០៨០ ប្រវែងជាង៦គីឡូ...

(Khmer) សម្ពោធកំណាត់ផ្លូវលេខ១០៨០ ប្រវែងជាង៦គីឡូម៉ែត្រ ចាប់ពីមហាវិថីឈ្នះឈ្នះ ដល់ផ្លូវលេខ៤២ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន

Published Date: Wednesday, June 01, 2022, 2:45 PM

(Khmer)

img162224 img162226

 

 

 

 

 

            កំណាត់ផ្លូវបេតុងអាម៉េមួយខ្សែ ដែលមានប្រវែងជាង៦គីឡូម៉ែត្រ ដោយចាប់ពីមហាវិថីឈ្នះឈ្នះរហូតដល់ផ្លូវលេខ៤២ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរដឹកទំនិញ និងកសិផលផ្សេងៗ ។

            ពិធីសម្ពោធកំណាត់ផ្លូវបេតុងអាម៉េមួយខ្សែនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។

            ឯកឧត្ដម  ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ កំណាត់ផ្លូវមួយខ្សែនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាជាចក្រកម្ពុជ ដោយមានបំពាក់បង្គោលភ្លើងបំភ្លឺសាធារណៈតាមអមសងខាងផ្លូវថែមទៀតផង។ កំណាត់ផ្លូវនេះពីដើមជាផ្លូវតូចចង្អៀត ពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ដោយមើលឃើញពីការលំបាកនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យមានការស្ថាបនាឡើងជាបន្តបន្ទាប់ ហើយចុងក្រោយនេះបើទោះបីប្រទេសកម្ពុជាស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ក៏ដោយ កំណាត់ផ្លូវនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យស្ថាបនាថ្មីឡើងវិញ ជាមួយនឹងការពង្រីកផ្លូវឱ្យកាន់តែធំទូលាយជាងមុនទៀតផង។

            ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច ពិសេសអាជ្ញាធរដែនដីត្រូវមើលថែផ្លូវនេះឱ្យបានល្អ ពិសេសពិនិត្យមើលលើការដឹកទំនិញលើសទំងន់ ដូចជាឡានដឹកដី ដឹកខ្សាច់និងដឹកថ្មជាដើម។ ឯកឧត្តមបន្ថែមថា ប្រទេសកំពុងអភិវឌ្ឍន៍ខ្ញុំមិនហាមឃាត់ការដឹកជញ្ជូនទេ តែត្រូវដឹកឱ្យបានសមស្រប កុំដឹកលើសទំងន់ដែលច្បាប់បានកំណាត់ ដែលធ្វើអោយខូចផ្លូវ ប្រើប្រាស់មិនបានយូរអង្វែង។

            ឯកឧត្ដម ឃួង ស្រេង នូវបានបញ្ជាក់ទៀតថា៖ ក្រោយផ្តល់ផ្លូវ១ខ្សែនេះហើយ សម្តេចតេជោ ហ៊ុន សែន នូវបានសម្រេចផ្តល់កំណាត់ផ្លូវ១ខ្សែទៀត ចាប់ពីផ្លូវ១០៨០នេះ ទៅផ្លូវលេខ៤២ទៀត ដែលមានប្រវែង ១.៥០០ម៉ែត្រទទឹង១២ម៉ែត្រ ហើយបានប្រកាសបើកការដ្ឋាននាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ជាមួយនឹងការបើកសម្ពោធផ្លូវលេខ១០៨០នេះតែម្តង។

            លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងដែរថា ៖ កំណាត់ផ្លូវលេខ១០៨០នេះ លានសន្ធឹងចាប់ពីមហាវិថីឈ្នះឈ្នះរហូតដល់ផ្លូវលេខ៤២ ដោយឆ្លងកាត់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ, សង្កាត់ស្នោ ខណ្ឌកំបូល និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានប្រវែង ៦.៤៩០ម៉ែត្រ ទទឹង ១២ម៉ែត្រ ចាក់មេតុងតំរាស់២០សង់ទីម៉ែត្រ ដាក់លូទំហំ១ម៉ែត្រ សងខាង និងតំឡើងបង្គោលភ្លើងសងខាងផ្លូវផងដែរ។

            លោក សាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា កំណាត់ផ្លូវនេះពីមុនមានទទឹងត្រឹមតែ៦ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែពេលនេះបានពង្រីកដល់១២ម៉ែត្រ ដែលវានឹងក្លាយជាផ្លូវមេសម្រាប់ធ្វើចរាចរតភ្ជាប់ពីតំបន់លំដ្ឋាន មកផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ និងវិថីបំរើឱ្យវិស័យទេចរ និងការដឹកជញ្ជូនផលិតផលមកផ្គត់ផ្គង់រាជធានី   ភ្នំពេញ។ ម្យ៉ាងវិញទៀតផ្លូវលេខ១០៨០នេះ អាចធ្វើដំណើរទៅកាន់មហាវិថីឈ្នះឈ្នះ ផ្លូវលេខ៤២ អាចតទៅផ្លូវExpress Way ភ្នំពេញ -ក្រុងព្រះសីហនុ ឬក៏តភ្ជាប់ពីផ្លូវលេខ១៥១ ឆ្ពោះទៅភ្នំបាសិដ្ឋ ជាតំបន់ទេសចរ និងជាផ្លូវតភ្ជាប់ទៅផ្លូវលេខ៥១ រួចបែងចែកចរាចរទៅផ្លូវជាតិលេខ៤ ត្រង់ថ្នល់ទទឹង និងផ្សារផ្លូវជាតិលេខ៥ ត្រង់ឧត្តុង។

            លោកបញ្ជាក់ទៀតថា កំណាត់ផ្លូវលេខ១០៨០ បានប្រើប្រាស់ពេលសាងសង់ចំនួន៥ខែ ដោយចាប់ផ្តើមការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ និងបញ្ចប់នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៕

img162220 img162219 img162225 img162222 img162223 img162221 img162229 img162228 img162232 img162231 img162217 img162216 img162218 img162215 img162214 img162212 img162211 img16226 img162235 img16225 img16228 img16227 img162210 img16229 img16224 img16223 img16222 img16221