Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ៖ បើខាងអាណា...

(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ៖ បើខាងអាណាចក្ររីកចំរើន ពុទ្ធចក្រ ក៏រីកចំរើនដែរ យើងត្រូវដឹងគុណដល់ស្ថាបនិកសន្តិភាព

Published Date: Friday, July 15, 2022, 4:16 PM

(Khmer)

img1572232 img157226

 

 

 

 

 

           ប្រជាពុទ្ធបរិសទ្ធ័ខ្មែរមិនដែលភ្លេចទេនូវការធ្វើបុណ្យធ្វើទានសន្សំកុសល និងឧទ្ទិសដល់វិញ្ញក្ខន្ធបុព្វការីជនដែលបានចែកឋានទៅ និងតែងបានប្រកាន់ខ្ជាប់ការធ្វើបុណ្យទានប្រចាំឆ្នាំទៅតាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធ សាសនាដែលជាសាសនារបស់រដ្ឋមិនដែលអាក់ខានឡើយ លើកលែងតែក្នុងរបបប្រល័យពូជសាសន៏ឥតសាសនាដែលយកជំនឿសាសនារបស់ជាតិជាសត្រូវដូចប្រជាពលរដ្ឋទូទៅដែរ។

            ដើម្បីរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យថ្កុំថ្កើងរុងរឿងថែមទៀត នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួង បាន ព្រមទាំងបុត្រី រួមជាមួយមន្ត្រីរាជការ,កងកំលាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានមូលមតិគ្នានាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខាផ្សេងៗទៅប្រគេនដល់ព្រះសង្ឃចំនួន១៥១វត្ត ទូទាំងរាជធានីភ្នំពេញ សម្រាប់ពិធីបុណ្យចូលព្រះវស្សាដោយបានប្រាព្វឡើងនៅក្នុងបរិវេណវត្ត ចន្ទ័បុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌ ព្រែកព្នៅ។

            ឯកឧត្ដម ឃួង ស្រេង នាឧិកាសនោះបានមានប្រសាសន៍ថា៖ ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ពួកគេបានយកសាសនាដែលជាជំនឿរបស់ប្រជាពលរដ្ឋធ្វើជាសត្រូវ ហើយថែមទាំងកាប់សម្លាប់ប្រជាជនស្លូតត្រង់ រួមទាំងសំលាប់ទាំងផ្លូវអារម្មណ៍ ជំនឿរបស់ប្រជាពលរដ្ឋ ឱ្យស្លាប់ទៅជាមួយដែរ។

ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យជីវិតយើងបានរស់ឡើងវិញ គ្រប់ជំនឿសាសនារស់ឡើងវិញ ហើយថែមទាំងរីកលូតលាស់ប្រកបដោយភាពសុខដមរម្យនាក្នុងសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធគ្រប់បែបយ៉ាងក្នុងការជឿជំនឿដែលខ្លួនពេញចិត្ត។

            ឯកឧត្ដម បន្តថា៖  បើគ្មានសុខសន្តិភាព គ្មានការរីកចំរើនផ្នែកអាណាចក្រក៏មិនអាចធ្វើឱ្យផ្នែកពុទ្ធចក្ររីកចំរើនបានដែរ។ ដូច្នេះយើងត្រូវនឹកទៅដល់ស្ថាបនិកសន្តិភាព នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ គុណបំណាច់ដ៏ធំធេងរបស់សម្តេចបានធ្វើឱ្យប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ។    

            ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ដូស ខណៈដែលនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ជំងឺកូវីដ-១៩ ហាក់កំរើកឡើងវិញ។

            ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា បច្ច័យដែលទួលបានពីពុទ្ធបរិសទ្ធ័ចូលរួមចាប់មគ្គផល នាឱកាសបុណ្យនេះ មានប្រាក់រៀលចំនួន១៣លាន៦សែន៤ម៉ឺន៧០០រយរៀល និងជាង៣០០ដុល្លាសំរាប់ប្រគេនព្រះសង្ឃវត្តច័ន្ទបុរីវង្ស។ ដោយឡែកសំរាប់វត្តទាំង ១៥១វត្ត ក្នុងរាជធានីភ្នំពេញក្នុងមួយវត្តទទួលបានបច្ចយ័១០០.០០០រៀល, ទៀនព្រះវស្សា១គូ,អង្ករ១០០គីឡូក្រាម,សាដក១,ស្ករស១បាវ,ទឹកដោះគោ១កេស,ទឹកក្រូច៤កេស,ទឹកសុទ្ធ២កេស,មី៤កេស,និងត្រីខ១កេស

            គួរបញ្ជាក់ថា៖ តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយះពេល៣ខែដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើតខែអស្សុជ។ ក្នុងរយះពេលនេះព្រៈសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅឆ្ងាយៗពីវត្តនោះទេ ត្រូវគង់នៅចាំព្រះវស្សាក្នុងវត្តរហូតគ្រប់៣ខែ ដើម្បីរៀនសូត្រ ធម៏អារ្យ ក្បួនច្បាប់តាមពិទ្ធានុញ្ញាតិ ដោយខិតខំផ្ចង់សំភីសិក្សារៀនសូត្រក្រោមពន្លឺភ្លើងទៀនព្រះវស្សាដែលបានដុតបំភ្លឺដោយឆេះរហូតមិនឱ្យដាច់។ រយះពេល៣ខែនេះហើយដែលពុទ្ធបរិសទ្ធ័ត្រូវបំពេញកុសលជួយផ្គត់ផ្គង់ដល់   ព្រះសង្ឃដែលជាស្រែបុណ្យនៅពេលព្រៈសង្ឃមិនអាចនិមន្តចេញបិណ្ឌបាត្រប៕

img1572212 img1572211 img157227 img1572213 img1572215 img1572216 img1572217 img1572218 img1572214 img1572219 img157229 img157228 img1572243 img1572242 img1572246img1572237 img1572220 img1572221 img1572229 img1572228 img1572227 img1572226 img1572225 img1572224 img1572223 img1572222 img1572233 img1572232 img1572240 img1572239 img1572238 img1572236 img1572248 img1572247 img1572235 img1572234 img157222 img157225 img157221 img157223img1572249
img1572245