Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន...

(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្ថែមកម្លាំងទប់ទឹក នៅតាមសណ្តរស្ទឹងព្រែកត្នោត និងតម្រូវឱ្យផ្អាកការធ្វើចរាចរណ៍សម្រាប់រថយន្តធំផ្លូវលេខ២០អា

Published Date: Monday, January 16, 2023, 9:09 AM

(Khmer)

img1412314 img1412311

 

 

 

 

 

           កំណាត់ផ្លូវលេខ២០អា ត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្រេបិតផ្លូវបណ្តោះអាសន្ន មិនឱ្យរថយន្តធំធ្វើចរាចរណ៍ឆ្លងកាត់នោះទេ ខណៈដែលកម្រិតទឹកស្ទឹងព្រែកត្នោបានហក់ឡើងបណ្ដាលឱ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនធំ រហូតត្រូវចាកចេញមករកទីទួលសុវត្ថិភាព ប្រក់តង់ស្នាក់នៅជាបណ្ដោះអាសន្ន។

            ដើម្បីទប់ស្កាត់នូវគ្រោះអាក្រក់នេះ ឯកឧត្ដម ឃួង  ស្រេង  អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ  បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅតាមទីតាំងដែលទឹកជំនន់ទឹកភ្លៀងបានហូរចូលលំនៅដ្ឋានបងបអូនប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ។

ឯកឧត្ដម ឃួង  ស្រេង  ណែនាំឱ្យបន្ថែមកម្លាំងទប់ទឹក នៅតាមសណ្តរស្ទឹងព្រែកត្នោត  និងតម្រូវឱ្យផ្អាក ការធ្វើចរាចរណ៍បណ្តោះអាសន្តរថយន្តធំនៅផ្លូវមុខសាលាសង្កាត់គងនយ។

            ឯកឧត្ដម ឃួង  ស្រេង  អភិបាលរាជធានីភ្នំពេញ  បានណែនាំឱ្យមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ព្រមទាំងកងកម្លាំងប្រដាប់អាវុធនានាបានប្រចាំការតាមដានស្ថានភាពទឹកជាប់ជាប្រចាំ។ មិនតែប៉ុណ្ណោះបានច្រកដីខ្សាច់ទប់ទឹកដែលកំពុងហៀរចេញពីស្ទឹងមកលើផ្លូវប្របមាត់ស្ទឹង ហើយបើគ្មានការទប់ទេ នោះទឹកនឹងហូរផ្ដាច់ផ្លូវលិចតំបន់ក្នុងសណ្ដរស្ទឹង ព្រមទាំងគំរាមកំហែងដល់ផ្លូវទំនប់សណ្ដរស្ទឹងមិនខានឡើយ។

            បើតាមប្រជាពលរដ្ឋបាននិយាយថា ទឹកបានចាប់ផ្ដើមឡើងខ្លាំងនៅថ្ងៃទី១២ ខែមករា ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយរហូតមកដល់វេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើង យ៉ាងគំហុកពេញច្រាំង និងហៀរចូលលិចលំនៅដ្ឋានពួកគាត់យ៉ាងឆាប់រហ័ស។

            លោក ម៉ៅ ប៊ុន ធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញបានឱ្យដឹងថាស្ថានភាពជំនន់នៅកំពង់ស្ពឺបានស្រកហើយ ចឹងរាជធានីភ្នំពេញអាចស្រកនៅល្ងាចនេះ ឬស្អែកដែលទឹកមិនអាចគម្រាមកំហែងរាជធានីភ្នំពេញបានឡើយ។

            ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យមន្ត្រីជំនាញខិតខំយកចិត្តទុកដាក់ និងតាមដានឱ្យបានជាប់ជាប្រចាំ  ជាពិសេសត្រូវបន្ថែមកម្លាំង រួមជាមួយបាវ និងខ្សាច់សម្រុកទប់ឱ្យបាន កុំឱ្យមានទឹកហូរចេញយប់នេះ ព្រោះថាបើទប់យប់នេះបាន នឹងមិនមានលិចឡើយ ដោយហេតុថាជំនន់ទឹកភ្លៀងនៅកំពង់ស្ពឺបានចាប់ផ្តើមស្រកហើយ។

            ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យសមត្ថកិច្ចជំនាញ  សហការជាមួយខេត្តកណ្ដាល  ឱ្យផ្អាកការធ្វើ ចរាចរណ៍ឡានធំនៅផ្លូវលេខ២០អា ឬផ្លូវមុខសាលាសង្កាត់គងនយជាបណ្តោះអាសន្នផងដែរ។

            គួរបញ្ជាក់ថា៖ បើតាមអាជ្ញាធរ គ្រោះធម្មជាតិនេះបានធ្វើឱ្យផ្ទះប្រជាពលរដ្ឋជាង១ពាន់ខ្នងផ្ទះមាន២៥ភូមិ  ស្មើនឹង១០សង្កាត់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវចាកចេញឡើងគោករកកន្លែងសុវត្ថិភាព ដោយសង់ខ្ទមប្រក់តង់ស្នាក់នៅបណ្ដោះអាសន្ន៕

img141231 img141232 img141234 img141235 img141237 img141238 img141239 img1412310 img1412312 img1412313 img1412315 img1412316 img1412317 img1412318 img1412319 img1412320 img1412321 img1412322 img1412323 img1412324 img1412325 img1412326 img1412327 img1412328 img1412329 img1412330 img1412331 img1412332 img1412333 img1412334 img1412335 img1412336