Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញ ផ្តើមធ្វើបុណ្យកឋិ...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញ ផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែរទៅវេប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តព្រះបារមីវង្គដ្ឋបូរីកបិលភស្ត័

Published Date: Sunday, November 14, 2021, 9:58 AM

(Khmer)

img13112110 img1311217

 

 

 

 

 

         គណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ និងលោកជំទាវ ជា ស៊ីណាឃួងស្រេង, ក្រុមប្រឹក្សារាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងសមាជិក សមាជិការ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានផ្តួចផ្តើមធ្វើបុណ្យ កឋិនទានសាមគ្គី ដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្ត  វង្គដ្ឋបូរី កបិលភស្ត័ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ដើម្បីប្រមូលបច្ច័យកសាងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តថែមទៀត។ ពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោកជំទាវសង្ហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច។

នាឧិកាសនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅៗរបស់សម្តេច បានចាប់មគ្គផលក្នុង អង្គកឋិនទាននេះចំនួន១ម៉ឺនដុល្លាសហរដ្ឋអាមេរិកផងដែរ។

            ពិធីបុណ្យនេះធ្វើនៅថ្ងៃសៅរ៏ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង៣រសៀលទៅ មានការជួបជុំពុទ្ធបរិសទ្ធ ប្រារព្វពិធីក្រុងពាលី និងនិមន្តស្ការព្រះរតនះត្រៃយ៏ សមាទានសីល និមន្តព្រះសង្ឃសម្តែងព្រះបរិត និងសម្តែងធម៏ទេសនាក្នុងបរិវេណសាលារាជធានីភ្នំពេញ។ នាឧិកាសនោះដែរ គេឃើញមានពុទ្ធបរិសទ្ធ សប្បុរសជន លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីទីជិតឆ្ងាយបានចូលចាប់មគ្គផលតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន មាន មាតា បិតា ជីដូនជីតា ញាតិការទាំង៧សណ្តាន ដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខផង និងដើម្បី រួមចំណែកទ្រទ្រង់ការខ្វះខាតរបស់ព្រះសង្ឃ និងលើកកំពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឱ្យ បានថ្កុំថ្កើងរុងរឿងតរៀងទៅផងដែរ។

ផ្អែកតាមបរបទថ្មីនៃដំណាក់កាលការរីរាលដាលជំងឺកូវីដ-១៩ នៅមិនទាន់សាបរលាបអស់នៅឡើយនោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែ​នាំ​ថា ការរៀបចំការជួបជុំ ពុទ្ធបរិសទ្ធ ជិតឆ្ងាយ ត្រូវរក្សាគម្លាត ដើម្បីការពារសុវត្ថិភាព ជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ដែលយើងមិនដឹងថាវានៅកន្លែង ណានោះ។ ខ្លឹមសារនៃពិធីបុណ្យកឋិនទាននៅរក្សាដដែល ពុំមានការប្រែប្រួល គឺយើងត្រូវធានាថា យើងធ្វើទៅបាន ទាំងបុណ្យ និងរក្សាសុវត្ថិភាពតាមវិធានរបស់ក្រសួងសុខាភិបាល និងវិធានការរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គឺ៣ការពារ ៣កុំផងដែរ។ កឋិនទាន គឺជាបុណ្យដែល មានកាលវេលាច្បាស់លាស់ មិនមែនចេះ តែធ្វើបានគ្រប់ពេលនោះទេ ក្នុងន័យជួយផ្គត់ផ្គង់ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុង ពុទ្ធសីមាវត្តនិមួយៗ ហើយក្នុង១វត្តអាចដង្ហែរអង្គកឋិនចូលបានតែម្តងប៉ុណ្ណោះក្នុង១រដូវកាល ក៏ដូចជួយសម្រួល ដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រក្នុងរដូវភ្លៀងទៀតផង៕

img13112117 img1311214 img1311216 img13112111 img13112112 img1311218 img1311219 img13112113 img1311211 img1311212 img13112116 img13112115 img13112114 img1311213 img13112118 img13112120