Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ក្រុមហ៊ុនអិមដាប់បែលយូជី ឧបត្ថម្ភអង្ករ ៣...

(Khmer) ក្រុមហ៊ុនអិមដាប់បែលយូជី ឧបត្ថម្ភអង្ករ ៣៣តោន ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនពលរដ្ឋរងគ្រោះ ឬ រងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩

Published Date: Monday, September 13, 2021, 4:25 PM

(Khmer)

img1309215 img1309211

 

 

 

 

 

            អង្ករចំនួន ៣៣តោន ត្រូវបានក្រុមហ៊ុនអិមដាប់បែលយូជី (ខេមបូឌា) ឯ.ក ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ខណៈដែលជំងឺនេះបាននឹងកំពុងឆ្លងរាលដាលនូវឡើយ មិនថានៅភ្នំពេញឬនៅតាមបណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា។

            ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី នៅសាលារាជធានី។

            ឯកឧត្តម នួន ផារ័ត្ន ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន អិមដាប់បែល យូជី (ខេមបូឌា) ឯ.ក ដែលបានឧបត្ថម្ភអង្ករ ចំនួន៣៣តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ (Covid-19)។

            តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩(Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19)។

            សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕

img1309212 img1309213 img1309217 img1309216 img1309218 img1309215