Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) អ្នកដែលយកកម្រៃភាស៊ីលើសសៀវភៅបន្ទុកអាចប្រ...

(Khmer) អ្នកដែលយកកម្រៃភាស៊ីលើសសៀវភៅបន្ទុកអាចប្រឈមមុខចំពោះច្បាប់

Published Date: Thursday, June 13, 2024, 2:27 PM

(Khmer)

img1306245 img1306242

 

 

 

 

 

           អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំអោយអាជ្ញាធរខណ្ឌ ពិសេសប្រធានគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តឲ្យបានម៉ឺនម៉ាត់បំផុតចំពោះការយកភាស៊ីលើសសៀវភៅបន្ទុក ហើយអ្នកដែលយកកម្រៃលើសសៀវភៅបន្ទុកអាចប្រឈមមុខចំពោះច្បាប់គឺអាចបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តទោស។

          ការណែនាំបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយនឹងអាជ្ញាធរខណ្ឌ និងគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ។

          ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អាជ្ញាធរខណ្ឌត្រូវហៅអ្នកយកភាស៊ីមកធ្វើកំណត់ហេតុ។ បើពួកគាត់នៅតែល្មើសពីការណែនាំពីរដង យើងត្រូវលុបបំបាត់កិច្ចសន្យាចោល។ នៅតាមផ្សារត្រូវតែរៀបចំឲ្យមានបរិស្ថានល្អ ពោលគឺក្រោយការលក់ដូរត្រូវតែសំអាតឲ្យបានស្អាត។ បន្ថែមពីនេះនៅតាមផ្សារមិនត្រូវឲ្យមានល្បែងស៊ីសងជាដាច់ខាត។

          ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា ការយកលុយភាស៊ីលើសសៀវភៅបន្ទុក វាស្មើនឹកាចាប់ចម្រិត ហើយក្រុមហ៊ុនយកភាស៊ីនោះនឹងប្រឈមមុខចំពោះច្បាប់ និងមិនអាចឲ្យចូលរួមដេញថ្លៃលើកក្រោយទៀតឡើយ។ សម្រាប់អាណត្តិទី៧នេះយើងត្រូវតែអនុវត្តការងារនេះឲ្យបានតឹងរឹងបំផុត ដោយអ្នកល្មើសនឹងមានទោសទណ្ឌ។

          ក្នុងអង្គប្រជុំនេះ អាជ្ញាធររាជធានីភ្នំពេញបានសម្រេច ដោយអោយអាជ្ញាធរក៏ដូចជាប្រធានគណៈកម្មការផ្សារទាំងអស់ត្រូវអនុវត្តអោយបានម៉ឹងម៉ាត់បំផុតចំពោះការយកភាស៊ីនៅតាមផ្សារនានានៅក្នុងរាជធានីភ្នំពេញ ពិសេសនៅទីតាំងផ្ញើកង់ម៉ូតូតែម្តង។ នៅទីតាំងផ្ញើ កង់ ម៉ូតូដាច់ខាតត្រូវតែដាក់តារាងតម្លៃឲ្យបានច្បាស់លាស់ ដោយសរសេរអក្សរនៅទីតាំងផ្ញើកង់ម៉ូតូនោះ ថាគ្មានការយកកម្រៃលើសសៀវភៅបន្ទុក ក្នុងករណីមានការ​បង្ខំ​ឱ្យ​យកលើសតម្លៃសៀវភៅបន្ទុក សូមទូរស័ព្ទមកកាន់អាជ្ញាធរខណ្ឌដែលបានដាក់លេខទូរស័ព្ទនៅទីតាំងនោះស្រាប់។ អ្នកវិនិយោគលើភាស៊ីទាំងអស់ត្រូវប្រជុំជាមួយភ្នាក់ងាររបស់ខ្លួន ដើម្បីឲ្យពួកគាត់អនុវត្តទៅតាមសៀវភៅបន្ទុក។ ភ្នាក់ងារយកភាស៊ីទាំងអស់ត្រូវមានស្លាកឈ្មោះ ឯកសណ្ឋានត្រឹមត្រូវ។ ត្រូវធ្វើបញ្ជីឈ្មោះអ្នកយកលុយទាំងអស់បញ្ជូនមកឲ្យអាជ្ញាធរ។ ក្នុងករណីយកលើសតម្លៃសៀវភៅបន្ទុក អាជ្ញាធរនឹងលុបកិច្ចសន្យានោះចោលតែម្តង ហើយបើពិនិត្យឃើញថា បុគ្គលអ្នកយកភាស៊ីនោះបានល្មើសនឹងការយកលុយលើសសៀវភៅបន្ទុក នឹងប្រឈមមុខនិងការឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ។ ការងារនេះត្រូវប្រគល់ទៅ​ឱ្យ​ខណ្ឌ​ មន្ទីរសេដ្ឋកិច្ច និងហេតុហិរញ្ញវត្ថុ​ ផ្សារ ដើម្បីត្រួតពិនិត្យជាប្រចាំ និងប្រជុំរាល់ខែ៕

img1306244 img1306241 img1306243 img1306246 img1306247 img1306248 img1306249 img13062410 img13062411 img13062412 img13062413 img13062414 img13062423 img13062422 img13062421 img13062420 img13062419 img13062418 img1306242 img13062416 img13062417 img13062415