Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជ...

(Khmer) ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្ត្រីគ្រប់លំដាល់ថ្នាក់ចំណុះឱ្យ រដ្ឋបាលរាជធានីភ្នំពេញ ជួបជុំគ្នាប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងជាប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ”

Published Date: Wednesday, May 15, 2024, 9:08 AM

(Khmer)

photo_2024-05-15_09-06-02 photo_2024-05-15_09-05-18

 

 

 

 

 

 

 

គណៈអភិបាលរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបជុំគ្នាដើម្បីប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងជាប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ” ដែលផ្តល់អត្ថប្រយោជន៍ធំធេងចំពោះជាតិ និងប្រជាពលរដ្ឋខ្មែរទាំងមូល។

          ការជួបជុំគ្នានេះដឹកនាំដោយ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដែលមានមន្ត្រីចូលរួមប្រមាណ៤០០នាក់។

          ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ គម្រោង “ព្រែកជីកហ្វូណនតេជោ” មិនមែនជាទ្រព្យសម្បត្តិរបស់នរណាម្នាក់នោះទេ តែជាទ្រព្យរបស់ជាតិ និងប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា ។”ព្រែកជីកហ្វូណនតេជោ”ជាទ្រសម្បត្តិមហាសាលសំរាប់កម្ពុជា ហើយព្រែកជីកនេះ ក៏មិនប៉ះពាល់ដល់ផល

ប្រយោជន៍អ្នកដ៏ទៃដែរ។ មានព្រែកជីកហ្វូណនតេជោ ទំនិញរបស់យើង នឹងមានការប្រកួតប្រជែងជាអន្តរជាតិ។ ក្នុងនាមមន្ត្រីរាជការ យើងគាំទ្រយ៉ាងពេញ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ដើម្បីអោយក្លាយជាចលនាឯកភាពជាតិតែមួយ។

          គួរបញ្ជាក់ថា ៖ គម្រោងព្រែកជីកហ្វូណនតេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍន៍គម្រោងព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត។

          គម្រោងព្រែកជីកហ្វូណន-តេជោនេះតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែង១៨០ គីឡូម៉ែត្រ ។ ព្រែកជីកហ្វូណន-តេជោ នឹង   ផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ហើយកាត់បន្ថយតម្លៃដឹកជញ្ជូន ពេលវេលា ខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការកាត់បន្ថយ  នីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍកសិកម្ម ធារាសាស្ត្រ    វារីវប្បកម្ម ទេសចរណ៍ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណន-តេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕

photo_2024-05-15_09-05-52 photo_2024-05-15_09-05-55 photo_2024-05-15_09-05-57 photo_2024-05-15_09-06-00 photo_2024-05-15_09-06-05 photo_2024-05-15_09-06-07