Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ក្រុមហ៊ុនឯកជនបន្តប្រគល់ស្បៀងអាហារជាច្រើ...

(Khmer) ក្រុមហ៊ុនឯកជនបន្តប្រគល់ស្បៀងអាហារជាច្រើនមុខ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ធ្ងន់ធ្ងរពីកូវីដ-១៩

Published Date: Thursday, May 13, 2021, 4:56 PM

(Khmer)

img130521a4 img130521a8

 

 

 

 

 

                ស្បៀងអាហារ មានដូចជាអង្ករ មី ពងទា និងត្រីខ ត្រូវបានក្រុមហ៊ុនឯកជនចំនួន២ យកមកប្រគល់ជូន  រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ធ្ងន់ធ្ងរពីកូវីដ-១៩ ខណៈដែល  ជំងឺនេះបាននឹងកំពុងរីករាលដាលនៅក្នុងរាជធានីភ្នំពេញនូវឡើយ។

ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ក្រុមហ៊ុនឯកជនទាំង២ ដែលប្រគល់ស្បៀង ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ រួមមាន៖ ក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ័ អីសួរ៉ិនស៍ ភីអិលស៊ី ឧបត្ថម្ភមី ចំនួន ៥០០កេសតូច  ក្រុមហ៊ុន HUAVEI TECHNOLOGIES (CAMBODIA) Co.,LTD ឧបត្ថម្ភ អង្ករ ៥.០០០គីឡូក្រាម ត្រីខចំនួន ៥០០យួរ មីចំនួន៥០០កេសតូច និងពងទាចំនួន ៥.០០០គ្រាប់។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនទាំង២ ដែលបានជួយឧបត្ថម្ភស្បៀងទាំងនេះមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌របស់ក្រុមហ៊ុនទាំង២ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាត់ពីមេរោគកូវីដ-១៩ ៕

img130521a1 img130521a9 img130521a10 img130521a2 img130521a3 img130521a11 img130521a13 img130521a5 img130521a4 img130521a8 img130521a7 img130521a14 img130521a6img130521a12