Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ពេញមួយខែវិច្ឆិកានេះ កងកម្លាំង និងមន្ត្រ...

(Khmer) ពេញមួយខែវិច្ឆិកានេះ កងកម្លាំង និងមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ បានបំពេញការងារយ៉ាងល្អលើកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ កិច្ចប្រជុំទាំងជាតិ អន្តរជាតិ ពិសេសសម្រាប់កិច្ចប្រជុំអាស៊ាន

Published Date: Tuesday, December 13, 2022, 2:21 PM

(Khmer)

img1212221 img12122213

 

 

 

 

 

                ក្នុងមួយខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំង និងមន្ត្រីរាជការពាក់ព័ន្ធ បំពេញការងារបានយ៉ាងល្អ ទាំងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ដោះស្រាយបណ្ដឹង ជាមួយការកែលម្អសោភ័ណភាព រាជធានីភ្នំពេញ កាន់តែមានសោភ័ណភាពស្រស់បំព្រង រហូតទទួលបានការគាំទ្រពីជាតិ និងអន្តរជាតិ ជាពិសេសនៅពេលប្រជុំអាស៊ាន លើកទី៤០-៤១ និងប្រជុំវេទិកាអភិបាលក្រុង ASEAN កន្លងទៅ។

នេះជាការលើកឡើងរបស់ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២ ដោយមានការចូលរួមពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម ម៉ប់ សារិន ក្នុងឱកាសនោះ បានកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរ កងកម្លាំង និង  មន្ត្រីរាជការពាក់ព័ន្ធ ដែលបានចូលរួមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ ដោយជោគជ័យធ្វើឱ្យកិត្យា នុភាពរបស់រាជធានីភ្នំពេញ ក៏ដូចព្រះរាជាណាចក្រកម្ពុជា កាន់តែធ្វើឱ្យមជ្ឈដ្ឋានជាតិ អន្តរជាតិ មានការកោតសរសើរ ក្នុងកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ កាលពីថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០២២ និងក្នុងព្រឹត្តិការណ៍ពិធីបើក-បិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមកបានល្អប្រសើរ នៅកីឡដ្ឋានជាតិមរតកតេជោ។

ឯកឧត្តមបានកោតសរសើរអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ខណ្ឌ ដែលបានធ្វើយុទ្ធនាការផ្ដល់អត្តសញ្ញាណ​ប័ណ្ណជូនប្រជាពលរដ្ឋដល់គេហដ្ឋាន ដែលធ្វើឱ្យប្រជាពលរដ្ឋគាំទ្រ និងអបអរសាទរយ៉ាងខ្លាំង។ កោតសរសើរដល់អង្គភាពពន្ធដារ ដែលប្រមូលពន្ធរយៈពេល១១ខែ ឆ្នាំ២០២២ បានលើសផែនការច្បាប់ ៤,៣១%។

បន្ថែមពីនេះ ឯកឧត្តម ម៉ប់ សារិន បានថ្លែងនូវការអរគុណដល់មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដែលបានបង្ហាញលទ្ធផលនៃការធ្វើបច្ចុប្បន្នភាព ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារទំនើប ក្នុងរាជធានីភ្នំពេញ និងការធ្វើបច្ចុប្បន្នភាព ផលិតផលសក្តានុពលក្នុងរាជធានីភ្នំពេញ ដើម្បីជំរុញចលនាភូមិមួយផលិតផលមួយ រាជធានីភ្នំពេញ និងសូមសរសើរលើការតាមដានប្រមូល និងដឹកជញ្ជូនសំរាមតាមខណ្ឌ និងសង្កាត់ ដែលធ្វើឱ្យសំរាមមិនមានការកកស្ទះ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា កិច្ចប្រជុំអាស៊ាន លើកទី៤០-៤១ និងប្រជុំវេទិកាអភិបាលក្រុង ASEAN កន្លងមកនេះ រាជធានីភ្នំពេញរៀបចំទទួលបានជោគជ័យយ៉ាងធំធេង។ ការទទួលបានជោគជ័យ ទទួលបានការកោតសរសើរពីជាតិ អន្តរជាតិនេះ គឺបានមកពីការចូលរួមសហការគ្នាបានយ៉ាងល្អ រវាងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធររាជធានី ហើយអ្វីដែលពិសេសថែមទៀតនោះគឺការចូលរួមសហការបានល្អពីប្រជាពលរដ្ឋ។

ឯកឧត្តម  ឃួង ស្រេង បញ្ជាក់ថា «ប្រទេសកម្ពុជាយើងមានឯកភាពជាតិហើយ ផ្តើមចេញពីកម្ពុជាមានសន្តិភាពពេញលេញ។ ជាក់ស្តែងក្នុងកិច្ចប្រជុំអាស៊ាន លើកទី៤០-៤១ និងប្រជុំវេទិកាអភិបាលក្រុង ASEAN កន្លងមកនេះ ប្រជាពលរដ្ឋបាលចូលរួមយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដោយពួកគាត់មិនខ្លាចពីការខាតបង់ប្រាក់ចំណូលប្រចាំថ្ងៃពីការលក់ដូរឡើយ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យ ដែលបានធ្វើឱ្យកម្ពុជាយើងមានមុខ មានមាត់លើឆាកអន្តរជាតិ»

ឯកឧត្តមចាត់ទុកថា ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ចំពោះអាជ្ញាធររាជធានីខាងលើនេះ ជាការលើកទឹកចិត្តមួយដ៏ធំ ដើម្បីអាជ្ញាធររាជធានីបន្តអនុវត្តការងារកាន់តែល្អប្រសើរថែមមួយកម្រឹតទៀត៕

img12122215img12122212 img1212229 img1212228 img12122211 img12122215 img12122216 img12122217 img12122218 img12122219 img12122220 img12122221 img12122222 img12122223 img1212227 img1212226 img1212225 img1212224 img1212223 img1212222