Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) លោក ជិន ប៊ុនធឿន នាយករងរដ្ឋបាលរាជធានីភ្ន...

(Khmer) លោក ជិន ប៊ុនធឿន នាយករងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រកាសតែងតែងជា អភិបាលខណ្ឌឬស្សីកែវ

Published Date: Wednesday, March 13, 2024, 10:19 AM

(Khmer)

img1303243 img1303244

 

 

 

 

 

          លោក ជិន ប៊ុនធឿន នាយករងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រកាសតែងតែងជា អភិបាលខណ្ឌ ឫស្សីកែវ ជំនួយ ឯកឧត្ដម  ឯក ឃុនដឿន ដែលត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ។

          ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលាខណ្ឌឬស្សីកែវ ក្រោមអធិបតីភាព ឯកឧត្ដម  ឃួង ស្រេង អភិបាល  នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងមន្ត្រីកងកម្លាំងចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូបទៀត។

          ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យអភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ ដែលទើបឡើងថ្មី ត្រូវបំពេញការងារឲ្យបានល្អប្រសើរ ពិសេសការរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយជូនប្រជាពលរដ្ឋ។ ទប់ស្កាត់ការជួញដូរគ្រឿងញៀន ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយនឹងពង្រឹងលើការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសំខាន់ៗមួយចំនួននៅក្នុង មូលដ្ឋានខណ្ឌរបស់ខ្លួន។  ឯកឧត្តម បន្តថា ការរៀបចំស្ដាប់ធ្នាប់ត្រូវតែធ្វើឲ្យបានល្អ ពោលគឺប្រជាពលរដ្ឋអាចលក់ដូរបាន ហើយសណ្តាប់ធ្នាប់សាធារណៈត្រូវតែធានាថា មានលក្ខណល្អប្រសើរ មិនមានការកកស្ទះចរាចរណ៍។

          បើយើងនៅតែបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ នោះប្រជាពលរដ្ឋនឹងនៅតែគោរពស្រលាញ់យើង បោះឆ្នោតអោយយើងឈ្នះនៅឆ្នាំ២០២៧ខាងមុខទៀត។

          បន្ថែមពីនេះ ឯកឧត្ដម  ឃួង ស្រេង បានបន្តណែនាំឱ្យអភិបាលខណ្ឌថ្មី សហការជាមួយនឹងថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ដើម្បីជួយប្រជាពលរដ្ឋដែលជួបបញ្ហា។ បន្តការខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីនិងទប់ស្ងាត់នៅទំនាស់ដីធ្លីថ្មីកុំអោយកើតមានឡើងទៀត។ ទប់ស្កាត់ចំពោះសំណង់ខុសច្បាប់ ការពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។

          ឯកឧត្ដម  ឃួង ស្រេង បន្តទៀតថា ការបម្រើសេវាសាធារណៈត្រូវតែនៅកៀកកិតជាមួយប្រជាពលរដ្ឋធ្វើឲ្យបានលឿននិងមានតម្លាភាព។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងណាស់ ព្រោះថា ជាសេវាសាធារណៈជាតម្រូវការចាំបាច់បំផុតរបស់ប្រជាពលរដ្ឋ។ ត្រូវរួមគ្នាលុបបំបាត់ពាក្យថា រកជួបចៅសង្កាត់ ពិបាកជាងរកជួបរដ្ឋមន្ត្រី ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ភាសានេះត្រូវបានលុបបំបាត់ហើយ ដោយយើងបានបង្កើតជាក្រុមការងារបដិសណ្ឋារកិច្ចមួយដើម្បីចាំទទួលសេវាប្រជាពលរដ្ឋ។

          បន្ថែមពីនេះទៀត ឯកឧត្ដម  ឃួង ស្រេង  ក៏បានផ្ដាំផ្ញើដល់មន្ត្រីចាស់ៗដែលជិតចូលនិវត្តន៍គួរបង្ហាត់បណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឲ្យចេះធ្វើការងារ ពោលគឺ នៅពេលដែលយើងចូលនិវត្តគឺពួកគាត់អាចបន្តវេនពីខ្លួនយើងបាន។

          លោក  ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវថ្មី ក្នុងឱកាសនោះ បានប្តេជ្ញាចិត្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។ ប្តេជ្ញាបំពេញការងារ អោយបានទ្វេដង។ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយមិនអោយកម្លាំងណាមួយមកបំផ្លាញបានឡើយ ទោះបីក្នុងតម្លៃណាក៏ដោយ។ លើកកំពស់សាមគ្គីភាពផ្ទៃក្នុងអោយបានល្អ។ អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព រឹកបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ខិតខំដោះស្រាយទំនាស់ដីធ្លីនៅក្នុងមូលដ្ឋានអោយបានល្អ និងទប់ស្កាត់ទំនាស់ដីធ្លីថ្មីកុំអោយបន្តកើតមានទៀត និងការពង្រឹងការផ្តល់ សេវាជូនប្រជាពលរដ្ឋ អោយកាន់តែល្អថែមទៀត៕

img13032421 img13032420 img13032413 img1303249 img13032430 img13032423 img13032426 img13032419 img13032425 img13032422 img13032427 img13032418 img13032428 img13032429 img13032431 img13032432 img13032411 img13032433 img13032410 img13032415 img13032416 img13032414 img13032417 img13032412 img1303241 img1303248