Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) អភិបាលរាជធានីភ្នំពេញ នាំយកបច្ច័យ ២៤លាន៨...

(Khmer) អភិបាលរាជធានីភ្នំពេញ នាំយកបច្ច័យ ២៤លាន៨សែនរៀល និង៧៤០ដុល្លារ វេរប្រគេនព្រះសង្ឃកាន់បិណ្ឌវេនទី១២ នៅវត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ

Published Date: Wednesday, October 11, 2023, 4:02 PM

(Khmer)

img1110231 img1110234

 

 

 

 

 

         បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីរបស់ពុទ្ធសាសនិកជនកម្ពុជា មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលធ្វើឡើងដើម្បីគោរព នឹករលឹក និងដឹងគុណ ចំពោះមាតាបិតាញាតិកាទាំង៧សណ្ដាន ឥស្សរជន វីរៈជន និងអ្នកស្នេហាជាតិ ដែលបានចែកឋានទៅលោកខាងមុខ ក្នុងបំណងឧទ្ទិកុសល ផលបុណ្យជូនដល់អ្នកទាំងនោះ ដែលភ្លាំងភ្លាត់ទៅកាន់អបាយភូមិ សូមអោយបានរួចរំដោះទៅកាន់សុគតិភព ។

            ពាក់ព័ន្ធនឹងពិធីបុណ្យនេះ ឯកឧត្ដម  ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ  ជា ស៊ីណា  ឃួងស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ  នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី១២ បាននាំយកបច្ច័យចំនួន២៤លាន៨សែនរៀលនិង៧៤០ដុល្លារ ដែលបានពីសទ្ធាជ្រះថ្លារបស់មន្ត្រី ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ វេរប្រគេនព្រះសង្ឃវត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។   ជាមួយគ្នានោះ ឯកឧត្ដម  ឃួង ស្រេង និងលោកជំទាវ  ជា ស៊ីណាឃួងស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ក៏បាននាំយកនូវបង្អែម នំនែក ចង្ហាន់បិណ្ឌបាត្ររួម និងគ្រឿងឧបភោគបរិភោគ ទៅវេរប្រគេនដល់ព្រះសង្ឃ ព្រមទាំងរាប់បាត្របង្សុកូលទ្ទិសកុសលជូនដល់បុព្វការីជន ដែលបានចែកដ្ឋានទៅកាន់លោកខាងមុខ ។

            ពិធីកាន់បិណ្ឌនេះ មិនត្រឹមតែបង្ហាញពីភាពកត្តញ្ញូរបស់កូនចៅ ចំពោះអ្នកមានគុណប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីការរួបរួមសាមគ្គីគ្នារវាងព្រះសង្ឃ និងគ្រហស្ថ មន្ត្រីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជាការរួមចំណែក ក្នុងការជួយទ្រទ្រង់ដល់វិសយ័ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងជួយថែរក្សាប្រពៃណី ទំនៀមទំលាប់ កេរដំណែលដ៏ល្អប្រពៃ របស់ដូនតាយើងថែមទៀតផង។

            គួរបញ្ជាក់ថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិ ដែលប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥ រោចខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដែលថ្ងៃភ្ជុំបិណ្ឌ។ ក្នុងរដូវកាលនេះ ប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនាទីជិតទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្តាយនៅឯស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្លរ ចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាមទីអារាមនានា និងបានឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជូនដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំង៧សណ្តានដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

img11102312 img1110234 img1110235 img1110236 img1110237 img11102311 img11102313 img11102314 img11102315 img11102316 img1110231 img11102310 img11102317 img11102318 img11102319 img11102320 img11102327 img11102326 img11102325 img11102321 img11102322 img11102323 img11102324 img1110233 img1110238 img1110239 img11102328 img11102329 img11102330 img11102331 img11102332 img11102333 img11102334 img11102335 img11102336 img11102340 img11102339 img11102341 img11102337 img11102338 img11102342 img11102343 img11102344 img11102345 img11102346 img11102347