Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យមើលប្រឡាយ ស...

(Khmer) ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យមើលប្រឡាយ ស្ថានីយ៏បូមទឹក ក្នុងរាជធានីភ្នំពេញ

Published Date: Thursday, July 11, 2024, 2:16 PM

(Khmer)

img11072429 img11072430

 

 

 

 

 

         ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី​ពាក់ពន្ធ័ចុះទៅពិនិត្យមើលប្រឡាយ ស្ថានីយ៏បូមទឹកបឹងទំពន់ ប្រឡាយស្ថានីយ៍លូប្រាំ ជាមួយនិងការពិនិត្យវឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយ​ និងការស្តារប្រឡាយមេ ដែលស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចំនួន១៣គម្រោង ដែលបាននឹងកំពុងអនុវត្ត។

          ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ គម្រោងសំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅរាជធានីភ្នំពេញមានចំនួន៥០គម្រោង ហើយគម្រោងដែលកំពុងអនុវត្ត មាន១៣គម្រោង។

          ក្នុងឱកាសនោះដែរ ឯកឧត្ដ ឃួង ស្រេង ក៏បានណែនាំអោយ ឯកឧត្តមឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ អោយបានធំទូលាយ និងមិនអនុញ្ញាត្តិអោយមានការកាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសឡើយ ដែលវានឹងនាំអោយស្ទះផ្លូវទឹក បង្កអោយមានការលិចលង់ដោយជំនន់ទឹកភ្លៀង។

          លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា៖ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានចំនួន៥០គម្រោង ហើយគម្រោងដែលត្រូវអនុវត្តមានចំនួន២៣គម្រោង។ តែសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងអនុវត្តចំនួន១៣គម្រោង។

          លោក សាំ ពិសិដ្ឋ បានបន្តថា ៖ ចំពោះគម្រោងទាំង ១៣នេះ ជាគម្រោងដែលបាននឹងកំពុងអនុវត្ត ក្នុងតំបន់ងាយរងគ្រោះដោយការលិចលង់ជាងគេ ដែលមានដូចជាតំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ,តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពន់ តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងត្របែកជាដើម។

          លោក សាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា ក្នុងចំនួន១៣គម្រោងដែលបាននឹងកំពុងអនុវត្តនេះ ក៏មានគម្រោងពង្រីកស្ថានីយ៍បូមទឹកឲ្យបានធំជាងមុន ដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់ សម្រង់កាយសម្រាមនៅបឹងត្របែក។ សម្រាប់ ១៣គម្រោងនេះ គិតមកដល់ពេលនេះការដ្ឋានអនុវត្តសម្រេចបាន ៦.៥% ហើយ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុន និងតំបន់ផ្សារដើមគរ។

          គួរបញ្ជាក់ថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរពីប្រជាពលរដ្ឋ។ ចំណែកគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញផងដែរ៕

img11072420 img11072437 img11072423 img11072416 img11072419 img1107247 img11072413 img11072417 img1107248 img1107241 img1107243 img11072429 img1107242img1107244img1107249 img11072410 img11072411 img11072412 img11072414 img11072415 img11072422 img11072418 img11072421 img11072424 img11072426 img11072427 img11072428 img11072431 img11072425 img11072432 img11072433 img11072434 img11072435 img11072436img11072440 img11072439 img11072443 img11072441 img11072442 img11072445 img11072447 img11072448img11072450img11072449img11072452 img11072453 img11072454 img11072455