Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) គិតត្រឹមដើមឆ្នាំ២០២២នេះ នៅភ្នំពេញ មានសំ...

(Khmer) គិតត្រឹមដើមឆ្នាំ២០២២នេះ នៅភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងជាង៣០០កន្លែង អគារខ្ពស់ៗជាង ១.៦០០អគារ និងមានគម្រោងសង់ថ្មីជាង ១.០០០គម្រោង ក្នុងទំហំទឹកប្រាក់ជាង ២,២៦ ពាន់លានដុល្លាអាមេរិក

Published Date: Friday, March 11, 2022, 9:50 AM

(Khmer)

img11032223 img11032210

 

 

 

 

 

           គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និង អគារខ្ពស់ៗចំនួន ១.៦០៣អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥ អគារ ហើយក្នុងឆ្នាំ២០២១ កន្លងទៅ យើងទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជន ចំនួន ១.០៥០គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លា  អាមេរិក បន្ថែមទៀត ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ។

            នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ នៅក្នុងពិធីបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការលំនៅឋាន-ដីឡូត៍ របស់គម្រោង តាមោកស៊ីធីលែន” ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា៖គម្រោង តាមោកស៊ីធីលែនលើការបណ្តាក់ទុន វិនិយោគក្នុងវិស័យអចលនទ្រព្យ នៅរាជធានីភ្នំពេញនាពេលនេះគឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងការខិតខំទាក់ទាញការវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសគឺការខិតខំបង្កើនជំនឿជឿជាក់ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ដើម្បីបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

            ឯកឧត្ដម បន្តថា ទោះបីក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងទៅវិបត្តិជំងឺកូវីដ-១៩ បានបង្កការគំរាមកំហែងដល់សេដ្ឋកិច្ចសកល ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងណាក្តី ប៉ុន្ដែក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវចំណាត់ការដ៏ម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់លើបញ្ហាទាំងនេះ និងបានដាក់ចេញនូវវិធានការគាំពារ សំដៅកាត់បន្ថយផលប៉ះពាល់វិស័យសេដ្ឋកិច្ច-សង្គមកិច្ច រក្សាលំនឹងផលិតកម្ម-អាជីវកម្ម និងបង្កើនភាពធន់ដល់វិស័យឯកជន ហើយរាជរដ្ឋាភិបាល តែងតែចាត់ទុកថា វិស័យឯកជន គឺជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ។ តាម  រយៈការសម្រេចបាននូវអត្រាការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រទេសកម្ពុជាយើងបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសក្នុងតំបន់ និងលើពិភពលោក ដែលសម្រេចបានការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជន ក្នុងកម្រិតខ្ពស់ជាងគេ និងកំពុងបង្កើតបានភាពសាំសហគមន៍ពិតប្រាកដ សម្រាប់ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន ដើម្បីការពារអាយុជីវិតប្រជាជនខឿនសុខុមាលភាពសាធារណៈ និងការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញលើគ្រប់វិស័យ។

            ឯកឧត្តមបន្តទៀតថា៖ទន្ទឹមគ្នានឹងវឌ្ឍនភាព ក៏ដូចជានិន្នាការជាវិជ្ជមានទាំងនេះ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងបន្តងើបឡើងវិញ នាបណ្ដាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្ត របស់វិនិយោគគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុង វិស័យអចលនទ្រព្យ ជាពិសេស អគារពាណិជ្ជកម្ម សណ្ឋាគារ សំណង់បុរី ដីឡូតិ៍ អគារស្នាក់នៅរួម និងខុនដូទំនើបៗ។

            ឯកឧត្ដម បានបន្តទៀតថា គម្រោងលំនៅឋាន-ដីឡូតិ៍តាមោកស៊ីធីលែន នឹងរួមចំណែកធ្វើឱ្យភាគខាងលិចឆៀងខាងជើងរាជធានីភ្នំពេញ កាន់តែមានសក្តានុពលប្រកួតប្រជែងក្នុងវិស័យអចលនទ្រព្យ លើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ និងចូលរួមបំពេញតម្រូវការទីផ្សារលំនៅឋានជូនបងប្អូនប្រជាពលរដ្ឋ កាន់តែមានជម្រើសសម្បូរបែប ស្របពេលដែលគម្រោងអភិវឌ្ឍន៍ ទាំងផ្នែករដ្ឋ និងទាំងផ្នែកឯកជនជាច្រើន កំពុងតម្រង់ឆ្ពោះមករកតំបន់នេះ។  

            ឯកឧត្ដម បន្ថែមថា៖គម្រោងលំនៅឋាន-ដីឡូតិ៍តាមោកស៊ីធីលែន ដែលបានបើកដំណើរការ នាពេលនេះ គឺជាមនុញ្ញផលនៃសន្តិភាព” តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ដូច្នេះរ យើងទាំងអស់គ្នា ត្រូវរូបរួមគ្នា ដើម្បីការពារសន្តិភាព ព្រោះថា “សន្តិភាព” មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយដរាបណាយើងមានសន្តិភាព នោះទើបជាតិមាតុភូមិយើងមានការអភិវឌ្ឍរីកចម្រើន ទៅមុខបន្ថែមទៀត។

            ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យបុគ្គលិក កម្មករ-និយោជិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវបន្តអនុវត្តនូវវិធានសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ  “៣ ការពារ និង ៣កុំ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងត្រូវរួសរាន់អញ្ជើញទៅចាក់វាំក់សាំង ឬ នាំយកបុត្រធីតាទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា ព្រោះថាការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ និងជាខ្សែក្រវាត់ការពារទី១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង និងប្រភេទផ្សេងៗទៀត យ៉ាងមានប្រសិទ្ធភាព។

            លោកជំទាវឧកញ៉ា អ៊ាន អេឡែន នាយិកាគម្រោងតាមោកស៊ីធឺលែន បានបញ្ជាក់ថា ៖ លំនៅឋាន-ដីឡូត៍ របស់គម្រោង តាមោកស៊ីធីលែន មានផ្ទៃដីចំនួន៤៤ហិកតា ជាប់ផ្លូវ៦០ម៉ែត្រ និងមហាវិថីឈ្នះឈ្នះ មានចំងាយពីស្ពានព្រែកព្នៅ៤គីឡូម៉ែត្រ ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

img1103229 img1103228 img1103227 img11032224 img11032222 img11032211 img11032212 img11032217 img1103225 img1103224 img1103222 img1103221 img11032218 img11032219 img11032221 img11032220 img11032230 img11032229 img11032228 img11032227 img11032226 img11032225 img11032210 img11032231