Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តម ឃួង ស្រេង ដឹកនាំអាជ្ញាធរ មន្ត្រ...

(Khmer) ឯកឧត្តម ឃួង ស្រេង ដឹកនាំអាជ្ញាធរ មន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ដោយផ្ទាល់ ដល់កន្លែងលិចលង់

Published Date: Friday, August 09, 2024, 11:13 AM

(Khmer)

img0808243 img0808242

 

 

 

 

 

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃ០៨ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីអាជ្ញាធខណ្ឌ និងមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ ក្រោយភ្លៀងបានធ្លាក់ខ្លាំងនិងជាច្រើនម៉ោង ដែលបានធ្វើអោយតំបន់មួយចំនួននៅរាជធានីភ្នំពេញ ទទួលរងនៅការលិចលង់។

          ក្នុងសកម្មភាពចុះពិនិត្យស្ថានភាពទឹកភ្លៀងនៅម្តុំមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលជាតំបន់ដែលទទួលរងការលិចលង់ខ្លាំង ឯកឧត្តម ឃួង ស្រេង បានណែនាំអោយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះបំពេញការងារនេះទាំងយប់ផងដែរ ពោលគឺក្រោយពីកាយសំរាមចេញពីមាត់លូដើម្បីអោយទឹកហូស្រកអស់ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវលាងសំអាតផ្លូវតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខប្រជាពលរដ្ឋក៏ដូចជាសុខទុក្ខរបស់សម្ដេចដែរ ហើយសម្ដេចបានណែនាំឱ្យ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រូវតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងក្ដីកង្វល់របស់បងប្អូនប្រជាពលរដ្ឋដោយសារប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវខាងលើនេះរាល់ថ្ងៃ។

          បើតាមការឱ្យដឹងពីលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា៖ នៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ម្សិលម៉ិញនេះ មេឃបានភ្លៀងយ៉ាងខ្លាំងនិងមាន រយៈពេលពី២ទៅ៤ម៉ោង តាមតំបន់ដែលធ្វើអោយកំរិតទឹកភ្លៀងឡើងដល់១៤១មីលីម៉ែត្រ បានធ្វើអោយតំបន់មួយចំនួននៅរាជធានីភ្នំពេញទទួលរងនៅការលិចលង់ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ឯកឧត្តមបានដឹកនាំអាជ្ញាធរ មន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ដោយផ្ទាល់ដល់កន្លែង និងបានណែនាំអោយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បញ្ចញរថយន្តបូមទឹកដើម្បីធ្វើសកម្មភាពបូមនិងកាយសំរាមចេញពីមុខលូទាំងយប់ផងដែរ ជាពិសេសនៅចំណុចផ្លូវលេខ២៣០ ផ្លូវ៣៣៦ ម៉ុងឌីយ៉ាល់លើមហាវិថីម៉ៅសេទង់ក្នុងខណ្ឌទួលគោក។

          ឯកឧត្តម ឃួង ស្រេង ធ្លាប់បានអំពាវនាវជាច្រើនលើកច្រើនសាររួចមកហើយ អោយប្រជាពលរដ្ឋ វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាម សំណល់រឹង អោយបានត្រឹមត្រូវ កុំអោយសំរាមចូលក្នុងមាត់លូ បើមាត់លូកកស្ទះទៅដោយសំរាមនោះ នៅពេលភ្លៀងធ្លាក់ម្តងៗ វានិងទទួលរងការលិចលង់ហើយ ជៀសមិនរួចទេ។

          គួរបញ្ជាក់ថា៖ ក្រោយពីកាយសំរាមចេញពីមាត់លូនៅម្តុំមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្នុងមូលដ្ឋានខណ្ឌទួលគោក មិនបានប៉ុន្មានម៉ោងទេ ទឹកក៏បានហូស្រកអស់ ហើយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានប្រើរថយន្តបាញ់លាងសំអាតផ្លូវទាំងយប់តែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

img0808241 img08082421 img0808244 img0808245 img0808246 img0808247 img0808248 img0808249 img08082410 img08082411 img08082412 img08082413 img08082414 img08082415 img08082416 img08082417 img08082418 img08082419 img08082422 img08082424 img08082425 img08082426 img080824220 img08082423