Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបើកកិច...

(Khmer) គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបើកកិច្ចប្រជុំជាលើកចុងក្រោយមុនកិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើម

Published Date: Monday, November 07, 2022, 3:41 PM

(Khmer)

img711224 img711226

 

 

 

 

 

            គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាលើកចុងក្រោយ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងសោភណ្ឌភាពបរិស្ថាន របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ពន្ធ័មួយចំនួនទៀតចាប់ផ្តើមធ្វើពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានថ្លែងថា៖សុំលោក-លោកស្រី យកស្មារតីនៃកិច្ចប្រជុំកន្លងមក អនុវត្តឱ្យទទួលបានជោគជ័យលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អសំរាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ       អាស៊ានលោកទី៤០ និងលើកទី៤១ ព្រមទាំងកិច្ចប្រជុំពាក់ពន្ធ័នាពេលដ៏ខ្លីខាងមុខនេះឱ្យបានជោគជ័យជាដាច់ខាតដូចយើងធ្លាប់បានទទួលជោគជ័យរួចមកហើយ កាលពីកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០១២ រួចមកហើយ។ ឯកឧត្តមអភិបាល បានណែនាំឱ្យអស់លោក លោកស្រី ជាអភិបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ    ពិនិត្យមើលទីតាំងអាជីវកម្មណាដែលអាចបង្កឱ្យមានហានីភ័យក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជូនដំណឹងឱ្យពួកគាត់ផ្អាកអាជីវកម្មជាបណ្តោះអាសន្នសិនអំឡុងកិច្ចប្រជុំអាស៊ាននេះ ព្រោះនេះជាមុខមាត់ និងជាកិត្តិយសប្រទេសជាតិយើងធំធេងណាស់។ ឯកឧត្តមអភិបាលលើកឡើងថា៖ដងវិថីសំខាន់ៗដែលប្រតិភូត្រូវធ្វើដំណើរឆ្លងកាត់ ពិសេសមហាវិថីសហពន្ធ័រុស្ស៊ី រាល់ស្ថានីយ៏ប្រេងឥន្ទនៈ ទីតាំងលក់រថយន្ត,ការដ្ឋានសំណង់ផ្សេងៗត្រូវផ្អាកដំណើរការជា   បណ្តោះអាសន្ន ,ទីតាំងKTV,ក្លឹបកំសាន្ត ទីតាំងផ្ញើរម៉ូតូ.ឡានឬចតតាមចិញ្ចើមថ្នល់ត្រូវបានហាម មិនឱ្យមាន     ឡើយ។ ចំណែកសណ្តាប់ធ្នាប់តាមដងទន្លេ មានដាយត្រី,បែរត្រី, កប៉ាល់ កាទូតទេសចរណ៏ឬទូកនេសាទ ក៏ត្រូវបានហាមឃាត់មិនឱ្យមានការបើកបរឆ្លងកាត់ ឬបង្កឱ្យបាត់សណ្តាប់ធ្នាប់ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះដែរ។ ចំពោះភ្ញៀវដែលមកស្នាក់នៅតាមសណ្ឋាគារ,ផ្ទះសំណាក់ ម្ចាស់ទីតាំងត្រូវផ្តល់កិច្ចសហការឱ្យបានច្បាស់លាស់ជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដី តាមរយះការកំណត់អត្តសញ្ញាណភ្ញៀវដែលចូលស្នាក់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់របស់ខ្លួនរួមទាំងផ្តល់បញ្ជីឈ្មោះជាប្រចាំថ្ងៃដល់អាជ្ញាធរ។ ឯកឧត្តម ឃួង ស្រេង បានសង្កត់ធ្ងន់ថា៖អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះ គឺមិនអនុញ្ញាតិឱ្យមានការប្រមូលផ្តុំណាមួយនៅកន្លែងភ្ញៀវស្នាក់នៅ ឬរំខានដល់ក្បួនប្រតិភូឆ្លងកាត់ក៏ដូចជាការតវ៉ាផ្សេងៗ គឺមិនអនុញ្ញាតិឱ្យមានជាដាច់ខាត។ ឯកឧត្តមបញ្ជាក់ថា៖យើងបន្តរួមគ្នាធ្វើការងារដែលនៅសេសសល់ ពិសេសការការពារសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អបំផុតដោយសហការជាមួយកំលាំងថ្នាក់ជាតិគ្រប់ជំនាញ។ សូមបញ្ជាក់ថា៖កិច្ចប្រជុំកំពូល  អាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនឆ្នាំ២០២២នេះ នឹងចាប់ដំណើរការពីថ្ងៃទី១០ដល់ទី១៣  វិច្ឆិកា ឆ្នាំ២០២២មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន២៨ប្រទេស រួមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀតចូលរួមព្រមទាំងដៃគូសន្ទនាជាច្រើនទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទៅលើការរួមចំណែកទុកដាក់សំរាម កាកសំណល់ផ្សេងៗឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមលំនៅដ្ឋានរៀងៗខ្លួន រួមទាំងការដោតទង់ជាតិឱ្យបានគ្រប់លំនៅដ្ឋានផងដែរ។

img711223 img711222 img711227 img711225 img711228 img7112214 img7112215 img7112213 img7112225 img7112224 img7112223 img7112222 img7112217 img7112216 img711229 img7112211 img7112212 img7112210 img7112221 img7112220 img7112219 img7112218