Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ...

(Khmer) ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រគល់ថវិកាជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បី ប្រើប្រាស់ក្នុងការងារប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩

Published Date: Monday, June 07, 2021, 3:55 PM

(Khmer)

img0706216 img0706218

 

 

 

 

 

             ថវិកាជាង១ម៉ឺនដុល្លា និងជាង២លានរៀល ត្រូវបាន ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងការជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ និងឧបត្ថម្ភដល់កងកម្លាំងដែលកំពុងបំពេញការងារប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។

            ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមវត្តមាន ឯកឧត្តមកើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម អ៊ុ   សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្តម កើត ឆែ ក្នុងឱកាសនោះ បានមានប្រសាសន៍ថា ៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានឧបត្ថម្ភថវិកា ជាប្រាក់រៀលចំនួន ២.២៦៣.៤០០៛ (ពីរលានពីររយហុកសិបបីពាន់បួនរយរៀលគត់) និងប្រាក់ដុល្លារ ចំនួន ១០.៨៧៥$ (ដប់ពាន់ប្រាំបីរយចិតសិបប្រាំដុល្លារអាមេរិកគត់)ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងការជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ និងឧបត្ថម្ភដល់កងកម្លាំងដែលកំពុងបំពេញការងារប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។

            ឯកឧត្តមបន្តថា ៖ ការផ្តល់នូវជំនួយជាថវិកាខាងលើនេះ ពិតជាមានសារៈសំខាន់ និងស្ដែងឱ្យឃើញពីទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំផុត និងមនោសញ្ចេតនាប្រកបដោយក្តីអាណិត របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក្នុងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាកងកម្លាំងគ្រប់ប្រភេទដែលកំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងគោលដៅកាត់បន្ថយឱ្យបានជាអតិបរមានូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នៅរាជធានីភ្នំពេញ។

            ឯកឧត្តម អ៊ុ   សុថា បានមានប្រសាសន៍លើកឡើងថា ៖ ថវិកាខាងលើនេះ មិនច្រើនទេ តែវាជាការចូលរួមចែករំលែករបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ និងឧបត្ថម្ភដល់កងកម្លាំងដែលកំពុងបំពេញការងារប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រីជឿជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងទប់ស្កាត់បាននូវជំងឺកូវីដ-១៩ ឱ្យទទួលបានជោគជ័យ៕

img0706214 img0706216 img0706212 img0706211 img0706217 img0706218