Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) លេខាបក្សទីក្រុងហាណូយអបអរសាទរការបោះឆ្នោត...

(Khmer) លេខាបក្សទីក្រុងហាណូយអបអរសាទរការបោះឆ្នោតក្រុមប្រឹក្សាឃុំ.សង្កាត់ដែលគណបក្សប្រជាជនទទួលជ័យជំនៈ

Published Date: Tuesday, September 06, 2022, 3:08 PM

(Khmer)

img06092214 img06092212

 

 

 

 

 

            ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ រួមនឹងគណៈប្រតិភូបានចូលជួបសំដែងការគួរសមចំពោះ ឯកឧត្តម ឌិញ ទៀនហ្សុង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីរិតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២ ភ្នំពេញ.ហាណូយ ដែលជាទីក្រុងសម្ពន្ធ័ភាពនឹងគ្នា។

            នាឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានជំរាបជូនសមភាគីមិត្ត ពីការអភិវឌ្ឍន៏រាជធានីភ្នំពេញ ក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រែក្លាយពីទីក្រុងខ្មោច មកជាទីក្រុងប្រកបដោយការអភិវឌ្ឍន៏យ៉ាងឆាប់រហ័សក្នុងសុខសន្តិភាព ក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និយាយដោយឡែកក្នុងរាជធានីភ្នំពេញ មានភាពល្អប្រសើរ។ ឯកឧត្តម ឌិញ ទៀនហ្សុង បានថ្លែងពីការរីករាយស្វាគមន៏ចំពោះគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នៅទីក្រុងហាណូយនាពេលនេះដែលបានសបញ្ជាក់ពីការរិតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រួមចំណែកអភិវឌ្ឍន៏ទីក្រុង និងសុំឱ្យមានដំណើរទស្សនៈកិច្ចបែបនេះរវាងប្រតិភូទីក្រុងទាំង២ ហាណូយ.ភ្នំពេញ ឱ្យបានញឹកញ៉ាប់បន្ថែមទៀត។ ឯកឧត្តម ឌិញ ទៀនហ្សុង បានចូលរួមអបអរសាទរជាមួយគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥កន្លងទៅនេះយ៉ាងត្រចះត្រចង់ ដែលបង្ហាញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន  កម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជនគ្រប់ទិសទី និងគ្រប់អាណត្តិ៕

img06092217 img06092216 img0609229 img06092211 img06092213 img0609224img0609221

img0609222 img0609223 img0609226