Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ដាក់ឱ្យដំណើរការម៉ាស៊ីន កាយប្រមូលសំរាម ស...

(Khmer) ដាក់ឱ្យដំណើរការម៉ាស៊ីន កាយប្រមូលសំរាម ស្វ័យប្រវត្តិមុខចំរឹងដែក ទប់សំរាម ស្ថានីយ៍បូមទឹកផ្សារចាស់ និងស្ថានីយ៍បូមទឹកចតុមុខ

Published Date: Saturday, June 05, 2021, 12:09 PM

(Khmer)

img0506213 img0506212

 

 

 

             រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗ ដែលមានទំហំមុខកាត់ ១ម៉ែត្រ ១ម៉ែត្រកន្លះ ២ម៉ែត្ររហូតដល់២ម៉ែត្រកន្លះ ជាដើម។ បន្ថែមពីលើនេះទៀត  រដ្ឋបាលរាជធានីភ្នំពេញ នូវបានសហការជាមួយអង្គការចៃកា ដោយបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីរំដោះទឹកជំនន់នៅក្នុងរាជធានីភ្នំពេញនេះផងដែរ។

ជាក់ស្ដែងសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានការសហការជាមួយអង្គការចៃកា ដាក់ឱ្យដំណើរការម៉ាសុីនកាយប្រមូលសំរាមស្វ័យប្រវត្តិមុខចំរឹងដែកទប់សំរាមស្ថានីយ៍បូមទឹកផ្សារចាស់ និងស្ថានីយ៍បូមទឹកចតុមុខ ដើម្បីឱ្យលំហូរទឹកអាចហូរបានទាន់ពេល មកកាន់ស្ថានីយ៍បូម និងអាងស្តុកទឹកក្រោមដី កាត់បន្ថយបានទឹកជន់លិចនៅរដូវវស្សានេះ។
​            លោក Toshikazu TOKIOKA លេខាទី១ស្ថានទូតជប៉ុន លោកស្រី Aya TOKUMOTO តំណាងអង្គការ JICA និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បានដាក់អោយដំណើរការម៉ាសុីនកាយប្រមូលសំរាមស្វ័យប្រវត្តិ មុខស្ថានីយ៍បូមទឹកផ្សារចាស់ និងស្ថានីយ៍បូមទឹកចតុមុខ ដោយសារសំរាមជាឧបសគ្គបាំងបិទ សម្រាស់ស្ថានីយ៍ ធ្វើឱ្យលំហូរទឹកមិនអាចហូរទាន់ពេលមកដល់ស្ថានីយ៍បូម និងអាងស្តុកទឹកក្រោមដី។

​គិតមកដល់ពេលនេះ ម៉ាសុីនកាយប្រមូលសំរាមស្វ័យប្រវត្តិថ្មីចំនួន៤កន្លែង ក្នុងចំណោម ៥កន្លែង បានដាក់ឱ្យដំណើរការ ដែលនឹងកាត់បន្ថយទឹកជន់លិចនៅតំបន់មុខព្រះបរមរាជវាំង ផ្សារកណ្តាល ផ្សារថ្មី វាលមេរុហ៍ ផ្លូវលេខ១៩ ផ្លូវលេខ១៥៤ ផ្លូវលេខ១៤៤ ផ្លូវលេខ១៣ និងមួយផ្នែកតំបន់ខាងកើត និងខាងត្បូងវត្តភ្នំ ក្នុងខណ្ឌដូនពេញ។ នេះជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ របស់អង្កាចៃការ។

គួរបញ្ជាក់ថា ៖ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

img0506215 img0506214 img0506216