Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តម ឃួង ស្រេង ថ្លែងអំណរគុណ ចំពោះការ...

(Khmer) ឯកឧត្តម ឃួង ស្រេង ថ្លែងអំណរគុណ ចំពោះការលះបង់របស់លោកគ្រូ-អ្នកគ្រូ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបន្តអភិវឌ្ឍប្រទេស ឱ្យរីកចម្រើនថែមទៀត

Published Date: Tuesday, March 05, 2024, 4:18 PM

(Khmer)

img0503243 img05032415

 

 

 

 

 

           ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណនូវការលះបង់របស់លោកគ្រូ-អ្នកគ្រូ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាវបរធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបន្តអភិវឌ្ឍប្រទេសឱ្យរីកចម្រើនថែមទៀត ។

ឯកឧត្តម ឃួង ស្រេង ថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាទបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៣-២០២៤ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា វិស័យអប់រំសព្វថ្ងៃត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ពោលគឺខ្មែរអាចធ្វើបាន ដោយបច្ចុប្បន្ននេះយើងទទួលបានជោគជ័យយ៉ាងធំធេងលើវិស័យអប់រំនេះ ប៉ុន្តែយើងកុំភ្លេចខ្លួនចំពោះភាពជោគជ័យនេះ ដោយត្រូវរួមគ្នាបន្តធ្វើយ៉ាងណាឱ្យវិស័យអប់រំកាន់តែជោគជ័យថែមទៀត និងធ្វើឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ជាមួយគ្នានេះ ឯកឧត្តមសូមឱ្យលោកគ្រូ អ្នកគ្រូជឿជាក់មកលើការដឹកនាំរបស់យើង គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសូម្បីតែអ្នកក្បែរខាងយើងក៏គេទទួលស្គាល់ពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជាយើងដែរ។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា សម្រាប់សាលារៀនឯកជនពេលនេះពិបាករកគ្រូបង្រៀន ដោយសារតែគ្រូបង្រៀនឯកជនមួយចំនួនបានបែរមកបង្រៀននៅតាមសាលារដ្ឋ ដោយសារតែនៅសាលារដ្ឋមានប្រាក់បៀវត្សខ្ពស់ និងអាចបង្រៀនក្រៅម៉ោងបានថែមទៀត។ ឯកឧត្តមបន្តថា នៅតាមសាលារៀននៅក្នុងរាជធានីភ្នំពេញ មានអនាម័យ បរិស្ថានល្អ ហើយបង្គន់អនាម័យក៏មានលក្ខណៈល្អប្រសើរផងដែរ។

ឯកឧត្តមក៏បានជំរុញឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ចូលរួមអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព។ ពាក់ព័ន្ធនឹងករណីនេះ យើងបានចងជាគ្រុមតេឡេក្រាមមួយ រវាងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងលោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សា ពោលគឺនៅពេលមានបញ្ហាអ្វីមួយ យើងដោះស្រាយបានភ្លាមៗតែម្ដង។

ឯកឧត្តម ឃួង ស្រេង សូមឱ្យលោកគ្រូ អ្នកគ្រូ បន្តការខិតខំរួមគ្នា ធ្វើយ៉ាងណាមិនឱ្យមានគ្រឿងញៀននៅក្នុងសាលារៀន ខណៈដែលពេលនេះ នៅតាមបណ្ដាសាលានានា ក្នុងរាជធានីភ្នំពេញ មិនមានគ្រឿងញៀនហើយនោះ។

ឯកឧត្តមក៏សូមឱ្យលោកគ្រូ អ្នកគ្រូ លះបង់បន្ថែមទៀត ទៅតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាវបរធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស បើគ្មានធនធានមនុស្សយើងមិនអាចអភិវឌ្ឍប្រទេសឱ្យរីកចម្រើនបាននោះទេ។ បច្ចុប្បន្ននេះទីផ្សារការងារកំពុងមានការប្រកួតប្រជែងគ្នាខ្លាំង ដែលទាមទារឱ្យយើង ត្រូវមានធនធានមនុស្សខ្លាំងដែរ។

ឯកឧត្តមក៏បានជំរុញ ឱ្យអាជ្ញាធរខណ្ឌ និងកម្លាំងមានសមត្ថកិច្ចរបស់ខណ្ឌ ចូលរួមក្នុងការគោរពទង់ជាតិ នៅតាមសាលារៀន ដែលធ្វើឡើង១សប្ដាហ៍២ដង ។ ការចូលរួមគោរពទង់ជាតិនេះ អាចឱ្យអាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ចរបស់យើង បានផ្សព្វផ្សាយពីការអភិវឌ្ឍន៍រីកចំរើននៅក្នុងមូលដ្ឋាន ក៏ដូចជាបញ្ហាសន្តិសុខជាដើម។

លោក ហែម ស៊ីណារ៉ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានលើកឡើងផងដែរថា អង្គសន្និបាតបានធ្វើឡើង ក្នុងរយៈ១ថ្ងៃកន្លះនេះ បានដំណើរការ ពិភាក្សារួមគ្នាលើសេចក្តីព្រាងរបាយការណ៍ ទិសដៅ និងពិភាក្សាប្រធានបទសំខាន់ៗ ចំនួន៨ ទៅតាមអនុវិស័យទាំង៦ គឺអនុវិស័យអប់រំកុមារតូច អនុវិស័យបឋមសិក្សា អនុវិស័យមធ្យមសិក្សានិងអប់រំបច្ចេកទេស អនុវិស័យអប់រំក្រៅប្រព័ន្ធ អនុវិស័យ អប់រំអប់រំកាយនិងកីឡា និងអនុវិស័យការអភិវឌ្ឍយុវជន ដោយឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចសេសសល់ ដែលយើងបានអនុវត្តកន្លងមក ដើម្បីជាមូលដ្ឋានលើកទិសដៅអនុវត្តបន្ត ដោយបើកទូលាយជូន មន្ត្រីគ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ បានចូលរួមផ្ដល់យោបល់៕

img05032418 img05032420 img05032419 img05032425 img05032417 img05032428 img05032421 img05032422 img05032423 img05032424 img05032426 img05032427 img0503246 img0503247 img0503245 img0503244 img0503248 img0503249 img05032410 img05032411 img05032412 img05032413 img05032414 img05032435 img05032434 img05032433 img05032432 img05032431 img05032430 img05032429 img05032442 img05032444 img05032436 img05032443 img05032439 img05032440 img05032441 img05032438 img05032437img05032416