Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) កិច្ចប្រជុំអភិបាលក្រុងអាស៊ាន និងកិច្ចប្...

(Khmer) កិច្ចប្រជុំអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នឹងធ្វើឡើងនៅដើមខែធ្នូនេះ

Published Date: Friday, November 04, 2022, 5:13 PM

(Khmer)

img4112224 img4112211

 

 

 

 

 

            កិច្ចប្រជុំអភិបាលក្រុងអាស៊ាន(AMF) និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC)ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ គ្រោងនឹងធ្វើឡើងនៅដើមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ។  

            ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានី   អាស៊ាន ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែវិច្ជិកា ឆ្នាំ២០២២នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីឱ្យដំណើរនៃកិច្ចប្រជុំខាងលើនិងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់មួយចំនួនទៀត ប្រធានគណៈបញ្ជាការរដ្ឋបាលខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អបំផុត ពិសេសការដាក់កម្លាំងដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការពិនិត្យរដ្ឋបាលនៅតំបន់ស្មុកស្មាញឱ្យបានខ្លាំងក្លា ព្រោះថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នឹងមានមេដឹកនាំប្រទេសមហាអំណាចជាច្រើនរូប មានទាំងចិន អាមេរិក រុស្ស៊ីជាដើមនឹងមកចូលរួមនៃកិច្ចប្រជុំនេះ។   

            ឯកឧត្ដមន ឃួង ស្រេង ក៏បានបញ្ជាយ៉ាងម៉ឺងម៉ាត់ថា ៖ កម្លាំងនិងអាជ្ញាធរទាំងអស់ត្រូវរឹតបន្តឹងសន្តិសុខឱ្យបានខ្លាំងក្លាបំផុត ដាច់ខាត មិនឱ្យភាគីណាមួយមកបំផ្លាញកិច្ចប្រជុំកំពូលអាស៊ាននេះបានឡើយ។

            ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ៖  សម្រាប់កិច្ចប្រជុំអភិបាលក្រុងអាស៊ាន(AMF) និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC)ឆ្នាំ២០២២ ជាគម្រោងនឹងធ្វើឡើងនៅថ្ងៃទី០២ និងទី០៣ខែធ្នូ ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ។ ក្នុងនាមយើងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ យើងត្រូវរៀបចំវេទិកានេះឱ្យបានម៉ត់ចត់។ ឯកឧត្ដមបញ្ជាក់ថា៖ គិតមកដល់ពេលនេះ មានទីក្រុងចំនួន៧៣ហើយ ដែលយើងបានអញ្ជើញឱ្យមកចូលរួម ហើយយើងក៏បាននឹងកំពុងអញ្ជើញអភិបាលក្រុងធំៗជាបន្តបន្ទាប់ទៀតផងដែរ។ ភាពចំណេញពីកិច្ចប្រជុំអភិបាលក្រុងអាស៊ាន(AMF)និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC) គឺបានផលពីការចែករំលែកបទពិសោធន៍រវាងទីក្រុងនិងទីក្រុង ពិសេសធ្វើឱ្យទីក្រុង មានភាពធន់ ទីក្រុងស្អាត និងជាក្រុងមានភាពឆ្លាតវៃជាដើម។

            គួរបញ្ជាក់ថា ៖ គណៈកម្មការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ត្រូវបានបង្កើតឡើងដោយមានសមាជិកចំនួន៧១រូប ដែលមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាប្រធាន និងឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ជាអនុប្រធានប្រចាំការ៕

img4112215 img4112226 img4112223 img4112222 img4112221 img4112220 img4112219 img4112218 img4112225 img4112216 img4112214 img4112213 img4112212 img4112210 img411229 img411228 img411227 img411226 img411225 img411224 img411223 img411222 img4112224 img411221