Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដ...

(Khmer) គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ អញ្ជើញចូលរួម “សន្និសីទអន្តរជាតិស្ដីពីការរៀបចំទីក្រុងប្រើប្រាស់ភាសាបារាំង”

Published Date: Friday, October 04, 2024, 11:00 AM

(Khmer)

img03102421 img0310241

 

 

 

 

 

គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF អញ្ជើញចូលរួម”សន្និសីទអន្តរជាតិស្ដីពីការរៀបចំទីក្រុងប្រើប្រាស់ភាសាបារាំង ” ថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២៤ នៅសាលមហោស្រពកុងកដ (théâtre de la Concorde)។

បើយោងតាមការឱ្យដឹងពី លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងជានាយិកាទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញ ពីទីក្រុងប៉ារីសនាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះថា៖ក្នុងសន្និសីទអន្តរជាតិស្តីពីការរៀបចំទីក្រុងប្រើប្រាស់ភាសាបារាំង AIMF កាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នោះដែរ គណះប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញចូលរួមធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ជាមួយទីក្រុងនានា ដែលជាសមាជិកនៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF លើប្រធានបទ”តើធ្វើដូចម្ដេចដើម្បីពង្រឹងការអនុវត្តការរៀបចំទីក្រុង និងការរស់នៅក្នុងទីក្រុងដោយសុខដុមរមនីយកម្ម”។

លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ថានៅថ្ងៃដដែលនោះតបតាមការអញ្ជើញ របស់លោកជំទាវ អាន អ៊ីដាល់ហ្គោ Ann HIDALGO កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងសហការីបានអញ្ជើញទស្សនាការរៀបចំផ្លូវរថភ្លើង Tramway នៅស្ថានីយ Porte de Clichy ដែលសាលាក្រុងប៉ារីសបានធ្វើឡើងសម្រាប់ទទួលគណៈប្រតិភូកីឡាអូឡាំពិកនាពេលថ្មីៗនេះ។ ក្នុងពេលនោះដែរ ឯកឧត្ដមអភិបាលរាជធានី​ និងសហការីបានឡើងជិះរថភ្លើង Tramway នេះសាកល្បងពីស្ថានីយ Porte de Clichy ទៅដល់ស្ថានីយចុងបញ្ចប់ Porte Dauphine អមដោយការពន្យល់អំពីលក្ខណះបច្ចេកទេស​ និងតម្រូវការនៃគម្រោងផ្លូវ​រថភ្លើង​នេះពីអ្នកជំនាញការបារាំងផងដែរ៕

img0310242 img0310243 img0310244 img03102426 img0310245 img0310246 img0310247 img0310248 img0310249 img03102410 img03102411 img03102412 img03102413 img03102414 img03102415 img03102416 img03102417 img03102418 img03102419 img03102420 img03102422 img03102423 img03102424 img03102425