Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទ...

(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងស្ដុកស្បៀង ដើម្បីចែកជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់

Published Date: Sunday, May 02, 2021, 8:20 PM

(Khmer)

img020521b7 img020521b6

 

 

 

 

 

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅរសៀលថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យទីតាំងស្ដុកស្បៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងខណ្ឌមានជ័យ សម្រាប់ទុកចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមបន្តទៀត។

            មកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់បានចំនួនជិត១៥ម៉ឺនគ្រួសាររួចហើយ។

            គិតចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់បានចំនួន១៤១.៦០០គ្រួសារហើយ ការងារនេះរដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តចែកជូនបន្ថែមទៀត ពោល​គឺ​ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងតំបន់ក្រហម។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ស្បៀងអាហារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាស្បៀងអាហារដែលមានគុណភាពល្អ ក្នុងនោះបើនិយាយពីអង្ករវិញ ល្អជាងអង្ករ ដែលឯកឧត្តមហូបរាល់ថ្ងៃផង។

            ឯកឧត្តម ឃួង ស្រេង ក្រោយពីចុះពិនិត្យទីតាំងស្ដុកស្បៀងអាហារ ដើម្បីចែកជូនបន្តទៅប្រជាពលរដ្ឋហើយ ឯកឧត្តមបានបន្តជិះល្បាត ពិនិត្យមើលគោលដៅសំខាន់ៗក្នុងតំបន់ក្រហមផងដែរ។

            ការចុះល្បាតនេះ ក្នុងគោលបំណងតាមដាន ត្រួតពិនិត្យទីតាំងបិទខ្ទប់ នៅតាមមូលដ្ឋានទាំងនោះ ដើម្បីចង់ដឹងថា អាជ្ញាធរខណ្ឌ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដែលដាក់នៅតាមគោលដៅទាំងនោះ បានបំពេញការងារតាមការណែនាំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្នុងកម្រិតណា ហើយកម្លាំងដែលបានណែនាំអោយធ្វើការល្បាតក្នុងមូលដ្ឋានបិទខ្ទប់នោះ អនុវត្តបានក្នុងកម្រិតណាដែរ លើវិធានការបិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវីដ-១៩នេះ៕

img020521b9 img020521b7 img020521b8 img020521b1