Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ក្រុមហ៊ុន NagaWorld ប្រគល់អំណោយ ជូនរដ្ឋ...

(Khmer) ក្រុមហ៊ុន NagaWorld ប្រគល់អំណោយ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភ ជូនប្រជាពលរដ្ឋ ដែលទទូលរងគ្រោះ ឬ ប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺរាតត្បាតកូវីដ-១៩

Published Date: Saturday, May 01, 2021, 9:36 PM

(Khmer)

img010521a1 img010521a6

 

 

 

 

 

                អំណោយជាគ្រឿងឧបភោគ បរិភោគ ដែលមានដូចជា អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ជាច្រើន តោន កេស និង យួរ ត្រូវបានក្រុមហ៊ុន NagaWorld យកមកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬ ប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺរាតត្បាតកូវីដ-១៩។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅសាលារាជធានី ភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួ ង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុន។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈ អភិបាល រាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក ឧកញ៉ា តាន់ ស្រី (Tan Sri Dr. CHEN LIP KEONG) ស្ថាបនិក និងជាអគ្គនាយក ក្រុមហ៊ុន NagaWorld  ដែលបានឧបត្ថម្ភរអង្ករ ចំនួន ៨៧,៥តោន , ត្រីខ ចំនួន ៣.៥០០យួរ , មី ៣.៥០០កេស តូច , ទឹកត្រី ៣.៥០០យួរ , ទឹកស៊ីអ៊ីវ ចំនួន ៣.៥០០យួរ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការ ទប់ស្កាត់ ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19) ។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ ខាងលើនេះ ពិតជាបានរួមចំណែក យ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការ ទប់ស្កាត់ការរីករាលដាល នៃ មេរោគកូវីដ-១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិត ស្រលាញ់ ចំពោះជនរួមជាតិ ដោយ ឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជូយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ បាននឹងកំពុង ជួបប្រទះ នឹងគ្រោះភ័យ នៃការាតត្បាតពីមេរោគកូវីដ-១៩ (Covid-19) នៅរាជធានីភ្នំពេញ និងប្រជាជនកម្ពុជា ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

img010521a1 img010521a6 img010521a5 img010521a4 img010521a2 img010521a8