Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ការចាក់វ៉ាក់សាំងការពារជំងឺ covid-19 ដុស...

(Khmer) ការចាក់វ៉ាក់សាំងការពារជំងឺ covid-19 ដុសជំរុញ និងដុសមូលដ្ឋានជូនប្រជាពលរដ្ឋ កម្មករជាជម្រើសដ៏ល្អបំផុតក្នុងការការពារជំងឺ covid-19

Published Date: Wednesday, March 02, 2022, 5:12 PM

(Khmer)

img0103222 img0103223

 

 

 

 

 

          ការចាក់វ៉ាក់សាំងការពារជំងឺ covid-19 ដូសជំរុញជូនប្រជាពលរដ្ឋ ដូចជាកម្មករ កម្មការិនី នៅតាមបណ្តារោងចក្រនានានៅក្នុងរាជធានីភ្នំពេញគឺជាជម្រើសដ៏ល្អបំផុត ក្នុងការការពារជំងឺរាតត្បាតឆ្លងជំងឺ covid-19 ពិសេស covid 19 ប្រភេទបម្លែងថ្មី អូរមីក្រុង។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ត្រូវជំរុញឱ្យប្រជាពលរដ្ឋ កម្មកររោងចក្រទាំងអស់ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់គ្នា។

            នេះជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺ covid-19 នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋក៏ដូចជាកម្មករ កម្មការនីរោងចក្រ គឺជាជម្រើសដ៏ល្អបំផុតក្នុងការការពារជំងឺកូវីដ-១៩ ពិសេសប្រភេទអូមីក្រុង។ ករណីនេះ ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសអាជ្ញាធរខណ្ឌ ដែលមានរោងចក្រនៅក្នុងភូមិសាស្ត្ររបស់ខ្លួនត្រូវបង្កើតក្រុមការងារមួយ ដើម្បីចាក់វ៉ាក់សាំងជូនកម្មករ កម្មការិនី នៅតាមរោងចក្រ។ ក្រុមការងារ ត្រូវធ្វើទំនាក់ទំនងជាមួយម្ចាស់រោងចក្រសហគ្រាសនានា ដើម្បីទទួលនូវព័ត៌មានថា កម្មករប៉ុន្មាននាក់ ដែលមិនទាន់បានទទួលនូវការចាក់វ៉ាក់សាំងដូសជំរុញនេះ គឺយើងទៅចាក់វ៉ាក់សាំងដូសជំរុញនេះដល់រោចក្រតែម្តង។

បន្ថែមពីលើនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានធ្វើការណែនាំដល់អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ធ្វើយ៉ាងណាជំរុញប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់គ្នាផងដែរ ដោយត្រូវធ្វើស្ថិតិឱ្យបានច្បាស់លាស់ ពីប្រជាពលរដ្ឋណាដែលមិនទាន់បានចាក់ ហើយយើងត្រូវធ្វើលិខិតអញ្ជើញឱ្យពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងនៅតាមណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋានរបស់ពួកគាត់តែម្តង។

            ឯកឧត្ដម បន្តថា អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ត្រូវជំរុញអាណាព្យាបាលកុមារ អាយុ៣ឆ្នាំទៅ៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំង ដូសមូលដ្ឋានឱ្យបានគ្រប់គ្នាដោយឯកឧត្ដមបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២២ កុមារអាយុ៣ឆ្នាំ ទៅ៥ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំងប្រមាណជាង ២ម៉ឺននាក់ហើយ តែយើងត្រូវជំរុញឱ្យអាណាព្យាបាល នាំកុមារអាយុ៣ឆ្នាំទៅ ៥ឆ្នាំនេះ ទៅទទួលការចាក់វ៉ាក់សាំងជូនកុមារឱ្យបានគ្រប់គ្នា។

            បន្ថែមពីលើនេះ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ក៏បានជំរុញ និងណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់ធ្វើការផ្សព្វផ្សាយពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមភោជនីយដ្ឋាននានា ដើម្បីឱ្យពួកគាត់ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩នេះឱ្យបានហ្មត់ចត់។

            ក្រៅពីវិធានការដូចជាបង្ការទប់ស្កាត់ជំងឺកូវី-១៩ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ក៏បានការណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់ពង្រឹងឡើងវិញនូវកិច្ចការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរផងដែរ៕

img01032211 img0103229 img01032210 img0103228 img0103227 img0103226 img01032212 img0103224