Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគល់ថ...

(Khmer) សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគល់ថវិកា និងស្បៀងអាហារជូនរដ្ឋបាល​រាជធានីភ្នំពេញ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋ ខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទុះ​រាលដាលជំងឺកូវីដ-១៩

Published Date: Saturday, May 08, 2021, 3:17 PM

(Khmer)

img08052115 img08052113

 

 

 

 

 

            អំណោយជាថវិកា និងស្បៀងអាហារជាច្រើនមុខរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានប្រគល់ជូនរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទុះរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភះ” នៅរាជធានីភ្នំពេញ។

            ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅភូមិគ្រឹះរបស់សម្តេច ហេង សំរិន នៅចំការមន ខណ្ឌចំការមន ។

            អំណោយរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ រួមមាន៖ ១- ថវិកាចំនួន ២០.០០០.០០០រៀល,២- អង្ករ   នាងមិញ ចំនួន ១១.២៥០គីឡូក្រាម,៣- ត្រីខ ចំនួនៈ ៤៥កេស ,៤-មី ចំនួន ៤៥០រទេសតូច,៥-ពងទាចំនួនះ ៤.៥០០គ្រាប់ ,៦-សាប៊ូ (សាប៊ូកក់សក់ , សាប៊ូដុសខ្លួន, ថ្នាំដុសធ្មេញ) ចំនួនះ ៤៥០កញ្ចប់។

            ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានមានប្រសាសន៍ថា៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មិនត្រឹមតែបានរំដោះប្រទេសចេញពីរបបប៉ុលពតទេ នៅពេលនេះពេលប្រជាពលរដ្ឋជួបទុក្ខភ័យសម្តេចបានជួយឧបត្ថមជាជាថវិកា និងស្បៀងអាហារជាច្រើនមុខថែមទៀតជូនប្រជាពលរដ្ឋ។ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ឯកឧត្តមសូមគោរព ថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ឡី ហេងសំរិន ដែលបានឧបត្ថម្ភ អំណោយជាថវិកា និងស្បៀងអាហារជាច្រើនមុខខាងលើនេះ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទុះរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភះ” នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលតំបន់១ចំនួននៃខណ្ឌនេះ មានតំបន់ក្រហម។ ការផ្តល់នូវជំនួយទាំងអស់ខាងលើនេះ ស្តែងឱ្យឃើញពីទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា ដែលកន្លងមកសម្តេចទាំងទ្វេ តែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានតែងតែចូលរួមបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួន ដោយឈរលើបុព្វហេតុជាតិ សំដៅជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ជាពិសេសនៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យ បណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។

            ឯកឧត្តម ឃួង ស្រេង បានបន្តថា ៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់អំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទុះរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភះ” បានប្រមាណជាង៣០ម៉ឺនគ្រួសារហើយនៅរាជធានីភ្នំពេញ ហើយក៏មិនទាន់មានប្រទេសណាមួយយកអំណោយទៅប្រគល់ឱ្យប្រជាពលរដ្ឋដល់មុខផ្ទះនោះដែរ។ តែសម្រាប់កម្ពុជាយើងបាននឹងកំពុងអនុវត្តការងារនេះ ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ ។

            ក្នុងឱកាសនោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លលើឡើងថា អំណោយទាំងនេះ ជាអំណោយដែលចៅរបស់សម្តេចប្រគល់ជូនសម្តេច ទើបសម្តេចសម្រេចប្រគល់មកឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភះ” នៅរាជធានីភ្នំពេញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនមិនគួរធ្វេសប្រហែសឡើយ  ព្រោះថាជំងឺកូវីដ-១៩ នៅតែបង្កហានិភ័យខ្ពស់ដដែលនៅកម្ពុជាក៏ដូចជាពិភពលោកទំាងមូល បើទោះបីពេលនេះរាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុង    តាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។ សម្តេចបានលើកទឹកចិត្តដល់ពលរដ្ឋ សូមអញ្ជើញទៅទទួលវ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃ ដើម្បីការពារខ្លួន និងបង្កើតភាពស៊ាំក្នុងសហគមន៍ ជាការការពារទប់ស្កាត់កុំឲ្យជំងឺដ៏កាចសាហាវនេះយាយីសង្គមជាតិកាន់តែធ្ងន់ធ្ងរឡើង៕

img08052126 img08052125 img08052124 img08052123 img08052112 img08052114 img08052115 img08052116 img08052111 img08052117 img0805219 img0805218img08052120 img0805213 img0805214 img0805215 img0805211 img0805212