(Khmer) វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ ជាឱកាសមាសសម្រាប់ពលរដ្ឋលើការពង្រឹងលទ្ធិប្រជាធិបតេយ្យ
Published Date: Tuesday, December 10, 2019, 8:17 AM
(Khmer)
ប្រធានក្រុមប្រឹក្សារាធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស បានលើកទឹកចិត្ត និងជម្រុញពលរដ្ឋត្រូវចេះក្លាហានហ៊ានបញ្ចេញមតិយោបល់ដែលជាកង្វល់របស់បងប្អូន នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រោះថាវេទិកានេះហើយជាឱកាសមាសសម្រាប់ពង្រឹងលទ្ធិប្រជាធិបតេយ្យ។
ការជម្រុញនិងលើកទឹកចិត្តបែបនេះរបស់ ឯកឧត្តម ប៉ា សុជាតិវង្ស បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្នុងខណ្ឌដូនពេញ ក្នុងនោះមានអ្នកចូលរួមចំនួន ៦២១នាក់ ស្រី២២៦នាក់ ដោយលើកសំណើ សំណូមពរផ្ទាល់ ចំនួន ៨នាក់ ស្មើនឹង ៨បញ្ហា និងសំណើ សំណូមពរជាលាយលក្ខណ៍អក្សរ ចំនួន ២៦ ច្បាប់។
ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថាវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះប្រជាពលរដ្ឋមិនត្រូវគប្បីខ្លាច មិនឡើងបញ្ចេញមតិឡើយ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យប្រជាពលរដ្ឋត្រូវតែហ៊ានបញ្ចេញមតិឲ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បានជម្រុញក៏ដូចជាលើកទឹកចិត្តឲ្យប្រជាពលរដ្ឋត្រូវមានភាពក្លាហ៊ានក្នុងការបញ្ចេញនូវមតិដែលខ្លួនចង់និយាយ លើកឡើង ដើម្បីឲ្យអង្គវេទិកាយកសំណើដែលប្រជាពលរដ្ឋលើកឡើងក្នុងវេទិកានោះយកមកត្រិះរិះពិចារណាដើម្បីរកដំណោះស្រាយជូនពួកគេឲ្យបានទាន់ពេលវេលា៕