Home  /  News & Press Releases  /  Council News  /  (Khmer) ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌកំបូល បាន...

(Khmer) ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌកំបូល បានសុំឱ្យអាជ្ញាធរ ជួយកសាងផ្លូវ លូ ប្រឡាយ ប្រព័ន្ធរំដោះទឹក បណ្តាញទឹកស្អាត និងទប់ស្កាត់រថយន្តដឹកដី មិនគោរពពេលវេលា

Published Date: Thursday, December 19, 2019, 4:27 PM

(Khmer)

3KBC7191219013 3KBC7191219010

 

 

 

 

 

                   ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌកំបូល បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាបន្តជួយកសាង  បណ្តាញផ្លូវបេតុង លូ ប្រឡាយ ប្រព័ន្ធរំដោះទឹក តបណ្តាញទឹកស្អាត សាងសង់អគារសិក្សាបន្ថែម ដាក់ស្លាកចរាចរតាមដងផ្លូវ បាញ់ថ្នាំមូសតាមសាលារៀន បញ្ហាឡានដឹកដីបើកបរលឿនមិនគោរពពេលវេលាដែលអាជ្ញាធរបានកំណត់ នៅក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់ ដោយសារតែបច្ចុប្បន្ននេះ បាននិងកំពុងជួបប្រទះនូវបញ្ហាលំបាកជាច្រើន ទាំងការធ្វើដំណើរ បញ្ហាសំរាម និងបញ្ហាបរិស្ថានជាដើម។

ការស្នើបែបនេះរបស់ប្រជាពលរដ្ឋបានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅខណ្ឌកំបូល កាលពីរព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ដោយមានប្រជាពលរដ្ឋចូលរួមចំនួន៦២៦នាក់ ហើយក្នុងចំនួននេះ ប្រជាពលរដ្ឋចំនួន១៩រូប ស្មើនឹង ៤៣បញ្ហា បានលើកឡើងនូវសំណួរ សំណើរ និងសំណូមពរដោយផ្ទាល់មាត់ និងមាន សរសេរជាសំបុត្រ ចំនួន ៩៣ច្បាប់ ដាក់ក្នុងប្រអប់សំបុត្រ។ ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងវេទិកានេះ បានស្នើសុំឱ្យអាជ្ញាធរបន្តជួយដោះស្រាយលើបញ្ហាជាច្រើន ប៉ុន្តែអ្វីដែលជាកង្វល់រួម គឺបញ្ហាផ្លូវ លូ ប្រឡាយ ប្រព័ន្ឌរំដោះទឹកកខ្វក់ចេញពីមូលដ្ឋានតែម្តង។

បន្ទាប់ពីស្តាប់នូវកង្វល់ និងបញ្ហារបស់ប្រជាជនរួចមក ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថារដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌ មិនដែលព្រងើយ         កណ្តើយចំពោះការរស់នៅរបស់ពលរដ្ឋនោះទេ ហើយបាននឹងកំពុងបន្តខិតខំដោះស្រាយជាបន្តបន្ទាប់ បើទោះជាក្នុងដំណាក់កាលណាក៏ដោយ។ ចំពោះបញ្ហាដែលបងប្អូនបានលើកឡើងនៅពេលនេះ អ្វីដែលអាចដោះស្រាយជូនបាន នឹងជម្រុញឱ្យមានការដោះស្រាយភ្លាមៗ មិនទុកឱ្យនៅយូតទៅទៀតទេ។  

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នឹងផ្តល់ជូនប្រជាពលរដ្ឋចូលរួម ក្នុងដំណើរការអភិបាលកិច្ច និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនីភាព តម្លាភាព ក្នុងដំណើរការពិនិត្យលើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្តម បន្តថាវេទិកានេះធ្វើឡើងដើម្បីធានាថា រាល់បញ្ហាអតិភាពរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប និងគ្រប់អ្នកពាក់ព័ន្ធត្រូវបានរួមបញ្ចូលបរិយាប័ន នៅក្នុងដំណើរការនៃការអភិវឌ្ឍន៍ បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាបញ្ជាក់ថា ក្រុមប្រឹក្សារាជធានីភ្នំពេញ មានបំណងជម្រុញវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនីភាព តាមបែបប្រជាធិបតេយ្យ ដោយការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅរៀងរាល់ត្រីមាសទី៤ នៃឆ្នាំនីមួយៗ៕

3KBC719121903 3KBC719121908 3KBC719121902 3KBC719121907 3KBC719121906 3KBC719121905 3KBC719121909 3KBC7191219011