(Khmer) ឯកឧត្ដម ឃួង ស្រេង អញ្ជើញជួបសម្ដែងការគួរសមជាមួយលោកស្រី ផូលីន ថាម៉េសុីល
Published Date: Thursday, November 14, 2019, 10:06 AM
(Khmer)
នាព្រឹកថ្ងៃព្រហស្បតិ៍ ០៣រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសម្ដែងការគួរសមជាមួយលោកស្រី ផូលីន ថាម៉េសុីល ប្រធានអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍន៍ខ្លាំងលើវិស័យអចលនទ្រព្យ និងបញ្ហាការគ្រប់គ្រងសំរាម។
លោកស្រី ផូលីន ថាម៉េសុីល បានចាប់អារម្មណ៍ខ្លាំងលើបញ្ហាអនាម័យបរិស្ថានក្នុងរាជធានីភ្នំពេញ ដោយឡែកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានបញ្ចាប់ដោយជោគជ័យ និងសប្បាយរីករាយ។ លោកស្រីក៏បានលើកឡើង រាជធានីភ្នំពេញសព្វថ្ងៃនេះមានសភាពស្រស់បំព្រង និងស្អាតជាងមុន ដោយមិនមានសំរាមរាយប៉ាយនៅលើសួនមាត់ទន្លេ និងកន្លែងកម្សាន្តដូចមុនឡើយ ដោយការចូលរួម និងមានការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលរាជធានីភំ្នពេញ៕